ពីនេះ ពីនោះ
«​គណៈកម្មការ​» និង​«​គណៈកម្មាធិការ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
11, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងពីរ​នេះ មាន​សាធារណជន​ច្រើនតែ​ប្រើ​ច្របូកច្របល់​គ្នា​។ វចនានុក្រម​របស់​ស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត ពន្យល់​យ៉ាងច្បាស់​ថា «​គណៈកម្មការ​» សំដៅលើ​ជន​មួយក្រុម ជ្រើសរើស​ដោយ​ការបោះឆ្នោត សម្រាប់​ឲ្យ​ធ្វើ​កិច្ចការ​ណាមួយ​។ ចំណែក «​គណៈកម្មាធិការ​» សម្រាប់​បង្ហាញ​ពី​សមាជិក​មួយក្រុម ដែល​តាំង​ឡើង​នៅក្នុង​ក្រសួង​រាជការ​។


 
«​គណៈកម្មការ​» ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក ត្រួតពិនិត្យ ដែលមាន​បទពិសោធន៍ មានចំណេះ​វិជ្ជា​ជ្រៅជ្រះ សម្រាប់​ផ្តល់​ជា​មតិយោបល់​។ ឧទាហរណ៍​៖ អ្នក​ប្រឡង​ចម្រៀង ត្រូវ​ឆ្លងកាត់​ការជ្រើសរើស​ពី​គណៈកម្មការ​ជាមុនសិន ទើប​អាច​ទៅ​វគ្គ​បន្តបាន​។​
 
​នៅក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ពន្យល់​ដូច្នេះ​ថា​៖ «​គណៈកម្មការ ជា​ជន​មួយក្រុម ឬ​ក្រុម​ជំនុំ​ដែល​គេ​ចាត់​តាំងពី​ការបោះឆ្នោត សម្រាប់​ឲ្យ​ពិនិត្យ​កិច្ចការ​ណាមួយ​ដាច់​មុខ​ដោយឡែក​»​។ ឧទាហរណ៍​៖ គណៈកម្មការ​អង្កេត បោះ​សម្អាត និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​,​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​បណ្តឹង និង​អង្កេត​។ 
 
​ចំណែក «​គណៈកម្មាធិការ​» មានន័យថា ជា​បុគ្គល​ដែល​គេ​តាំងនៅ​ក្នុង​ក្រសួង​រាជការ ឬ​សភា​ដើម្បី ឲ្យ​ប្រតិបត្តិ​សម្រេចការ​ណាមួយ​។ ឧទាហរណ៍​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.), គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​, គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក ជាដើម​៕  
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com