កំណាព្យ
កំណាព្យ៖ អាហារ​មាន​ជាតិគីមី​នាំ​គ្រោះ​ទាំងអស់គ្នា​!
11, Nov 2018 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ


កំណាព្យ៖ អាហារ​មាន​ជាតិគីមី​នាំ​គ្រោះ​ទាំងអស់គ្នា​!

​បទ សោ​ទិន​វិសាល​
 
-​រឿងនេះ​មួយ​ព្រួយ​ទាំង​ក្មេង​ចាស់​
​គ្រប់គ្នា​ឮ​ត្អូញត្អែរ​ច្រើនណាស់​
​រាក​រួស​មាន​រោគ​រា​ត្បា​ត​ច្បាស់​
​ឮ​មាន​អ្នកខ្លះ​ជួប​ពេទ្យ​ញឹក​។​
 
-​ទៅ​ផ្សា​រទិញ​ក្តាម​បង្គា​មឹក​
​បន្លែ​ឃើញ​ស្រស់​នាពេល​ព្រឹក​
​ហូប​រួច​រាក​ឱប​បន្ទប់ទឹក​
​ខ្លះ​ប្រឹងរក​នឹកថា​ហេតុអ្វី​?
 
-​បន្លែ​នៅ​ផ្សារ​ទាំងចាស់​ថ្មី​
​ផ្អក​ងៀត​ប្រហុក​ប្រហិត​ត្រី​
​ផលិត​ក្នុងស្រុក​នាំចូល​ក្តី​
​គ្រប់​ផ្សារ​គេ​ល្បី​ភ័យ​រឿង​ថ្នាំ​។​
 
-​បន្លែ​ខ្លះ​ពុល​តាំងពី​ដាំ​
​ព្រោះ​ប្រើ​ជី​ថ្នាំ​កសិកម្ម​
​ខ្លះទៀត​ដល់​ផ្សារ​គេ​ដាក់​ថ្នាំ​
​ហូប​ជាប្រចាំ​គ្រោះ​ពេក​ហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com