អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro របស់​ក្រុមហ៊ុន Xiaomi នាំមក​នូវ​បច្ចេកវិទ្យា​ថតរូប និង​ការច្នៃប្រឌិត​គុណភាព​ខ្ពស់​មុន​បុណ្យ Christmas ចូលមក​ដល់​
11, Nov 2018 , 2:50 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ Xiaomi ដែលជា​ក្រុមហ៊ុន​ឈាន​មុនគេ​ផ្នែក​បច្ចេកវិទ្យា​សាកលលោក បានប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro ជា​ផ្លូវការ​នា​ថ្ងៃនេះ​ក្នុងប្រទេស​កម្ពុជា ដោយ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​កា​ន់​តែ​ច្រើន​ដើម្បី​រីករាយ​នឹង​លក្ខណៈពិសេស​បំផុត​ពី​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8​។​
 
​ទាំងអស់នេះ​បាន​ផុស​លេចឡើង​តាមរយៈ​ការងារ​របស់លោក Claude Monet ដែលជា​អ្នក​អារម្មណ៍​និយម​ជនជាតិ​បារាំង​ដ៏​ល្បីល្បាញ ដែល​គំនូរ​របស់​លោកមា​នភា​ព​ល្បី​រន្ទឺ​ដោយបាន​នាំមក​នូវ​ប្រសិទ្ធភាព​នៃ​ពន្លឺ​លើ​ពណ៌​ធម្មជាតិ​។ ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro បង្ហាញ​នូវ​បច្ចេកវិទ្យា​កញ្ចក់​ប្រភេទ​ថ្មី​ដែលមាន​ពណ៌​ឆ្លុះ​ដូច​កញ្ចក់​។​


 
​លោក Jonh Chen ដែលជា​នាយក​ក្រុមហ៊ុន Xiaomi ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន Xiaomi បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​ច្រើនជាង ១00​លាន​គ្រឿង នៅក្នុង​ឆ្នាំនេះ ដោយឡែក​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8 បាន​នាំចេញ​សរុប​លើសពី ៦​លាន​គ្រឿង ដែលជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ភាពជោគជ័យ​នេះ​។ យើងខ្ញុំ​មាន​ក្តីរំភើប​ដែល​នាំយក​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​នេះ​មក​ប្រទេស​កម្ពុជា​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់​។ ជាមួយនឹង​ពណ៌​ដ៏​ស្រស់ស្អាត និង​ការថតរូប​ដ៏​មាន​ថាមពល​របស់ខ្លួន ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​គឺជា​ដៃគូ​ដ៏​សាក​សម​សម្រាប់​ការអបអរសាទរ​ផ្សេងៗ​នៅក្នុង​រដូវ​កាល​នេះ​»​។​
 



Mi 8 Lite សម្រាប់​ការលេង​ហ្គេម និង​ការថតរូប​ដ៏​អស្ចារ្យ​
 
​បំពាក់​មកជា​មួយ​កាមេរ៉ា​ទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែល​បំពាក់​លើ​ទូរ​សព្ទ Mi 8 Lite អាច​ចាប់យក​រូបភាព​បាន​ច្បាស់​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​។ នៅក្នុង​ស្ថានភាព​ពន្លឺ​ខ្សោយ sensor នឹង​ប្រើ​នូវ​បច្ចេកវិទ្យា Super Pixel ដើម្បី​ចាប់​ច្របាច់​នូវ​ព័ត៌មាន​នៃ pixel 4 ឲ្យ​ក្លាយទៅជា pixel ធំ​មួយ ធ្វើ​ឲ្យ​រូបភាព​កាន់តែច្បាស់ ជាពិសេស​នៅ​ទីតាំង​ក្នុង​អគារ​។ ចំណែកឯ​ទូរ​សព្ទ  Mi 8 វិញ នៅ​ខាងក្រោយ​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​ដែល​ប្រើ​បច្ចេកវិទ្យា AI និង​ប្រើ sensor Sony IMX363 ជា sensor ចំបង​របស់ខ្លួន ជាងនេះទៅទៀត វា​បាន​ភ្ជាប់​មកជា​មួយ pixel ទំហំ​ធំ​ដល់​ទៅ 1.4µm សម្រាប់​ចាប់​រូបភាព​ជាមួយ​សម្លេង​តិច និង​ប្រើ​នូវ​មុខងារ Dual Pixel Autofocus ដើម្បី​ចាប់យក​គោលដៅ​រូបភាព​បាន​លឿន ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ខកខាន​ក្នុងការ​ចាប់យក​រូបភាព​ដែល​អ្នក​ពេញចិត្ត​។​


 
Hardware កាមេរ៉ា​ដែលមាន​គុណភាព​ខ្ពស់​គឺជា​គូរ​ទៅនឹង​មុខងារ AI ដែលជា​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ក្រុមហ៊ុន Xiaomi ហើយ​រួមផ្សំ​ទៅនឹង​ជម្រើស​ថ្មី​ដែល​បាន​កែច្នៃ​ដើម្បី​សម្រេចបាន​នូវ​ការ​រចនា​ដ៏​ស៊ីវីល័យ​។ ទន្ទឹមនឹងនេះ អេក្រង់​របស់​ទូរ​សព្ទ Mi 8 Lite អាច​បញ្ចេញ​នូវ​ពណ៌​ផ្សេងៗ​ដែល​ស៊ី​ទៅនឹង​ស្ថានភាព​នានា​នៅពេល​ថតរូប selfies ដោយ​ចាំង​បំភ្លឺ​មុខ​ជាមួយនឹង​ពណ៌​ដែល​ត្រូវ​គ្នា​យ៉ាង​ឆ្លាត​វៃ ដើម្បី​ធ្វើ​ឲ្យ​ការថតរូប selfies កាន់តែ​ស្រស់ស្អាត​។​


 
​ទូរ​សព្ទ Mi 8 Lite បាន​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏​មាន​ថាមពល​របស់ Qualcomm®​។ Mi 8 Lite ក៏បាន​ប្រើ​នូវ​មុខងារ​សម្លេង Mi Sound ថ្មី ជាមួយនឹង​ការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បី​ធ្វើ​ឲ្យ​សម្លេង​កាន់តែ​ល្អប្រសើរ​។​


 
​ទូរ​សព្ទ Mi 8 Pro បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ស្នាម​ម្រាមដៃ 
 
Mi 8 Pro បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត ដោយបាន​បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ​។ វា​មាន​លក្ខណៈ​ខុសពី​បច្ចេកវិទ្យា​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ​ដទៃទៀត ដែល​ត្រូ​ចំណាយ​ថាមពល​ដោយ​ផ្តិត​ម្រាមដៃ​ទៅនឹង​កញ្ចក់​ឲ្យ​ជាប់ ដើម្បី​មើលថា ថា​តើ​ម្រាមដៃ​បាន​ស្កេ​ន​ជាប់​រឺ​នៅ​។ ប៉ុន្តែ​សម្រាប់ pressure sensor វិញ គឺ​ដោយ​គ្រាន់តែ​ចុច​បើក​ដំណើរការ​នៃ​មុខងារ​នោះ ហើយ​ដាក់​ម្រាមដៃ​លើ​អេក្រង់ វា​គឺ​ដំណើរការ​យ៉ាង​លឿន និង​កាត់​បន្ថយថាមពល​ទៀតផង​។ 


 
​មកដល់​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ​
 
​ទូរ​សព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់​លក់​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ខាងមុខនេះ ។ ជា​ចុងក្រោយ​ទូរ​សព្ទ Mi 8 Lite មាន​ជម្រើស ២ ពណ៌ គឺ​ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259$ និង 6GB + 128GB តម្លៃ 299$​។ ដោយឡែក ទូរ​សព្ទ Mi 8 Pro មានតែ​មួយ​ពណ៌​គត់ គឺ​ពណ៌ Transparent Titanium និង​មានតែ 1 version ប៉ុណ្ណោះ​គឺ 8GB + 128GB តម្លៃ 599$​។​
 



​ព័ត៌មាន​បន្ថែម​៖

About Xiaomi: http://blog.mi.com/en/
 
​អំពី​ក្រុមហ៊ុន Xiaomi
 
​ក្រុមហ៊ុន Xiaomi ត្រូវបាន​បង្កើតឡើង​នៅ​ខែមេសា ឆ្នាំ​២០១០ ហើយ​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​ភាគហ៊ុន​ហុងកុង (Hong Kong Stock Exchange) នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ (1810.HK)​។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​អ៊ិន​ធើ​ណិ​ត ដែលមាន​ផលិត​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​អង្គ​រឹង​ឆ្លាត​វៃ (smart hardware) ដោយ​ត​ភ្ជាប់​ជាមួយ loT platform របស់ខ្លួន​។​


 
​ជាមួយ​ទស្សនៈ​នៃ​ការ​រាប់អាន​មិត្ត​ជាមួយ​អ្នកប្រើប្រាស់​របស់ខ្លួន និង​ជា “​ក្រុមហ៊ុន​អស្ចារ្យ​បំផុត​” នៅក្នុង​បេះដូង​នៃ​អ្នកប្រើប្រាស់​របស់ខ្លួន ក្រុមហ៊ុន Xiaomi បាន​ប្តេជ្ញាចិត្ត​ដើម្បី​បន្តធ្វើ​ការច្នៃប្រឌិត​ថ្មី​ដោយ​ផ្តោត​សំខាន់​ទៅលើ​គុណភាព និង​ប្រសិទ្ធភាព​។ ក្រុមហ៊ុន​កំពុង​បន្ត​បង្កើត​នូវ​ផលិតផល​អស្ចារ្យ​ជាមួយ​តម្លៃ​ដ៏​ស្មោះត្រង់ ដើម្បី​ឲ្យ​អ្នក​ទាំងអស់គ្នា​នៅក្នុង​ពិភពលោក​អាច​រីករាយ​នឹង​ជីវិត​ដ៏​ល្អប្រសើរ​តាមរយៈ​បច្ចេកវិទ្យា​ដែល​ឆ្នៃប្រឌិត​ថ្មី​។​
 


​ក្រុមហ៊ុន Xiaomi បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ធំជាងគេ​លំដាប់ថ្នាក់​លេខ ៤ លើ​ពិភពលោក ហើយ​បាន​បង្កើត​នូវ  loT platform អ្នកប្រើប្រាស់​ធំជាងគេ​លើ​ពិភពលោក ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ (smart devices) ច្រើនជាង ១០០ លាន គ្រឿង (​ដោយ​មិន​រាប់បញ្ចូល smartphones និង laptops ឡើយ​) ដែល​បាន​ត​ភ្ជាប់​ជាមួយ platform របស់ខ្លួន​។ នាពេល​បច្ចុប្បន្ន ផលិតផល​របស់​ក្រុមហ៊ុន Xiaomi មាន​លក់​នៅតាម​តំបន់ និង​ប្រទេស​ចំនួន​ជាង ៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក និង​មាន​កន្លែង​ឈរជើង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ជាច្រើន​ទៀតផង​៕



(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Mr. Kruy Rany
© រក្សាសិទ្ធិដោយ thmeythmey.com