សេដ្ឋកិច្ច
អន្តរជាតិ
ប្រទេស​ចំនួន​២៥​ដែលមាន​ផល​អនុគ្រោះ​ជាងគេ​ក្នុងការ​បង្កើត​អាជីវកម្ម​៖ អាមេរិក អាល្លឺម៉ង់ ហូ​ឡង់ ស៊ុយអែត​...
11, Nov 2018 , 10:59 pm        
រូបភាព
ដោយ: ធីតា
​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) បានដាក់​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​ផល​អនុគ្រោះ​ជាងគេ​ក្នុង​ការបើក​អាជីវកម្ម ដោយ​ផ្អែកលើ​បរិស្ថាន​ពាណិជ្ជកម្ម និង​គំនិត​ច្នៃប្រឌិត​។ ការដាក់​ចំណាត់ថ្នាក់​នេះ ក៏​ផ្តោតទៅលើ​ភាព​វ័យឆ្លាត​ក្នុង​ដំណោះស្រាយ​ទប់ទល់​ការ​ប្រឈម​នានា​ផងដែរ​។​

 
​សហរដ្ឋអាមេរិក ឈរលើ​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​ទទួលបាន​ពិន្ទុ ៨៦,៥​លើ​១០០​។ វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​រកឃើញថា វិស័យ​ឯកជន​នៅ​បណ្តា​ប្រទេស​មួយចំនួន បង្កើត​សង្វាក់​ផលិតកម្ម​របស់ខ្លួន តាមរយៈ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដែល​កត្តា​នេះ បានធ្វើ​ឲ្យ​ពួកគេ​ឈរជើង​ជាប់​ក្នុង​វិស័យ​ជំនួញ​។​
 
​ខាងក្រោម​នេះ ជា​ចំណាត់ថ្នាក់​ប្រទេស​/​កោះ ទាំង​២៥ ដែល​វេទិកា​សេដ្ឋកិច្ចពិភពលោក អះអាងថា ជាទី​តាំង​ដ៏​ល្អ​ក្នុង​ការបង្កើត​សហគ្រាស ឬ​អាជីវកម្ម​៖
 
១. សហរដ្ឋអាមេរិក ពិន្ទុ ៨៦,៥
២. អាល្លឺម៉ង់ ពិន្ទុ ៨១,៦
៣. ហូ​ឡង់ ពិន្ទុ ៨០,៣
៤. ស៊ុយអែត ពិន្ទុ ៧៩,៨
៥. អ៊ីស្រាអែល ពិន្ទុ ៧៩,៦
៦. ដា​ណឺ​ម៉ាក ពិន្ទុ ៧៩,១
៧. អង់គ្លេស ពិន្ទុ ៧៩
៨. ហ្វាំ​ង​ឡង់ ពិន្ទុ ៧៨,៣
៩. ន័​រវេ​ស ពិន្ទុ ៧៧
១០. អៀរ​ឡង់ ពិន្ទុ​៧៦,៩
១១. អ៊ី​ស្លង់ ពិន្ទុ ៧៦,៦
១២. នូ​វែ​ល​សេ​ឡង់ ពិន្ទុ ៧៦,៤
១៣. កាណាដា ពិន្ទុ ៧៦
១៤. ជប៉ុន ពិន្ទុ ៧៥,៧
១៥. អូស្ត្រាលី ពិន្ទុ ៧៥,២
១៦. សិង្ហ​បុរី ពិន្ទុ ៧៤,៧
១៧. ហុងកុង ពិន្ទុ ៧៤,៥
១៨. បែលហ្ស៊ិក ពិន្ទុ ៧៣,៨
១៩. ម៉ាឡេស៊ី ពិន្ទុ ៧៣,៨
២០. ស្វី​ស ៧២,៦
២១. តៃវ៉ាន់ ពិន្ទុ ៧២,៤
២២. កូរ៉េខាងត្បូង ៧១,៦
២៣. ថៃ ពិន្ទុ ៧១
២៤. ស្លូ​វេ​នី ពិន្ទុ ៧០,៣
២៥. សាធារណរដ្ឋ​ឆេ​ក ពិន្ទុ ៧០,២
 

Tag:
 អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com