អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Borofone ចាប់ដៃ​ជាមួយ ក្រុមហ៊ុន លី សេង សម្ពោធ​Showroom ជា​ផ្លូវការ​នៅ​កម្ពុជា​
12, Nov 2018 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ក្រុមហ៊ុន Borofone ដែលជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ប្រើប្រាស់​ជាមួយនឹង​ស្មា​ត​ហ្វូ​ន និង​ផលិតផល​អេឡិចត្រូនិក​ជាច្រើន​ទៀត បាន​ចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន លី សេង ដែលជា​តំណាង​ចែកចាយ​របស់ខ្លួន បើកសម្ពោធ​ជា​ផ្លូវការ Showroom តាំង​បង្ហាញ​ផលិតផល Borofone នៅ​ប្រទេស​កម្ពុជា​។  ទីតាំង Showroom ដ៏​ទំនើប​នេះ ស្ថិតនៅ​អគារ​លេខ 804A ផ្លូវ 128 (​មហាវិថី​កម្ពុជា​ក្រោម ក្បែរ​ស្ថានីយ៍​ប្រេង Total កម្ពុជា​ក្រោម​។​
 
​ព្រឹត្តិការណ៍​សម្ពោធ​នេះ គឺមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​នាយក​គ្រប់គ្រង​ក្រុមហ៊ុន លី សេង និង​អ្នកតំណាង​ក្រុមហ៊ុន Borofone មកពី​ប្រទេស​ចិន ភ្ញៀវ​ក​ត្តិ​យស ដែលជា​អ្នក​ចែកចាយ​បន្ត រួម​នឹង​បុគ្គលិក និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​។ 


 
​ក្រៅពី​ការ​កាត់​ខ្សែបូ​រណ៍​សម្ពោធ Showroom​របស់ខ្លួន ក្រុមហ៊ុន​ទាំងពីរ ក៏បាន​រៀបចំ​ការដើរ​បង្ហាញ​ម៉ូដ​យ៉ាង​ពិសេស​ចូលរួម​ដោយ​តារា​ម៉ូត​ល្បីៗ និង​ការលក់​បញ្ចុះតម្លៃ​ជូន​អតិថិជន​ផងដែរ​។ 


 
​អ្នកស្រី ញ៉យ ស្រី​ពៅ ដែលជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន លី សេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន Borofone ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​ក្រុមហ៊ុន​ខ្លួន ឲ្យ​ធ្វើជា​តំណាង​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា​។ សម្រាប់​អ្នកស្រី ញ៉យ ស្រី​ពៅ Borofone គឺជា​ក្រុមហ៊ុន​ផលិត​សម្ភារ និង​គ្រឿង​បរិក្ខា​ទូរស័ព្ទ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ និង​បានមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​។ «​ផលិតផល​របស់​ក្រុមហ៊ុន Borofone គឺមាន​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់ ដែល​បានធ្វើអោយ Borofone អាច​សម្រេចបាន​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​បំផុត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី ញ៉យ ស្រី​ពៅ ដែលជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន លី សេង​។​


 
​ក្រុមហ៊ុន Borofone បាន​ចុះបញ្ជី​ពាណិជ្ជសញ្ញា នៅក្នុង​បណ្តា​ប្រទេស​ជាង 100 នៅ​ជុំវិញ​ពិភពលោក ហើយ​ថ្ងៃនេះ គឺ​ពិតជា​ពិសេស​ខ្លាំងណាស់​ដែល​ក្រុមហ៊ុន លី សេង បាន​ចាប់​ដៃគូ​ជាមួយ Borofone និង​បាន​សម្ពោធ​ជា​ផ្លូវការ នូវ​មជ្ឈមណ្ឌល​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​នៅ​កម្ពុជា​។ 


 
​នៅក្នុង​ពិធី​សម្ពោធ​នេះ លោក Band Go នាយក​គ្រប់គ្រង​ក្រុមហ៊ុន Borofone បាន​មានប្រសាសន៍ថា ផលិតផល Borofone បាន​វិវត្តន៍​ផលិតផល​ការពារ​ពី​ស្បែក​ដែល​មានគុណ​ភាពល្អ​បំផុត មកជា​គ្រឿង​បរិក្ខារ​ប្រើប្រាស់​កម្រិត​មធ្យម​សម្រាប់​ស្មា​ត​ហ្វូ​ន មានដូចជា​ឧបករណ៍​សំឡេង​(​កាស​),​ឆ្នាំង​សាក​,​ឆ្នាំង​សាក​ក្នុង​រថយន្ត​,​ខ្សែចម្លង​,Power Bank និង​ស្រោម​ការពារ​ជាដើម​។ លោក Band Go បញ្ជាក់​ដូច្នេះ ៖«​រាល់​ផលិតផល​របស់ Borofone គឺមាន​ការ​រចនា​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ មាន​ភាពទំនើប និង​មាន​គុណភាព​ខ្ពស់ ហើយ​តម្លៃ​ទៀតសោត ក៏​សមរម្យ​អាច​ទទួលយកបាន​»​។ 


 
​ម៉ាក​ផលិតផល​របស់ Borofone ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង​បំផុត ពី​សំណាក់​អតិថិជន​នៅក្នុង​មជ្ឈិមប្រទេស​, អឺរ៉ុប​ខាងកើត និង​អាស៊ីអាគ្នេយ៍​។ ជាមួយនឹង​ការបង្កើតឡើង​នៃ​ម៉ាក​សញ្ញា​ផលិតផល​ដែល​ទទួលបាន​ការគាំទ្រ និង​ការកោតសរសើរ​ដ៏​ច្រើន​លើសលប់​ពី​អតិថិជន ក្រុមហ៊ុន Borofone មានការ​ជឿជាក់​យ៉ាងខ្លាំង​ថា នៅពេល​អនាគត​ដ៏​ខ្លី​នេះ ទីផ្សារ​គ្រឿង​បរិក្ខា 3C Digital របស់ Borofone នឹង​កើនឡើង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយនឹង​ក្លាយជា​ម៉ាក​យីហោ​គ្រឿង​បរិក្ខា​ឈានមុខ​គេ​នៅលើ​ទីផ្សារ​។​


 
​សម្រាប់​ព័ត៌មាន​លំអិត សូម​ទំនង​ទំនង Showroom Borofone ដែលមាន​អាសយដ្ឋាន​៖ #804A St.128 (​មហាវិថី​កម្ពុជា​ក្រោម ជាប់​ស្ថានីយ៍​ប្រេង Total), រាជធានី​ភ្នំពេញ Tel: 010307071 និង 012307071៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com