ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
មិន​ចង់ទុក​ដី​ទំនេរ​ចោល កសិករ​ស្រុក​ថ្មបាំង​«​ដាំ​បន្លែ​» ផ្គត់ផ្គង់​នៅក្នុង​មូលដ្ឋាន​
12, Nov 2018 , 2:11 pm        
រូបភាព
​កោះកុង​៖ នៅតាម​ផ្ទះ​របស់​ពលរដ្ឋ​នៅក្នុង​ឃុំ​ឫស្សី​ជ្រំ និង​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ភាគច្រើន​សុទ្ធតែ​ដាំ​បន្លែ​ជាច្រើន​ប្រភេទ​សម្រាប់​ហូប និង​លក់​នៅក្នុង​ភូមិ​-​ឃុំ​របស់​ពួកគាត់​។ បន្លែ​ទាំងអស់នោះ សុទ្ធសឹង​ជា​បន្លែ​ធម្មជាតិ ដែល​បាន​ដាំ​ជា​លក្ខណៈ​គ្រួសារ នៅក្នុង​ទីធ្លា​ផ្ទះ​របស់​ពលរដ្ឋ​នីមួយៗ​។ ក្រៅពី​ទុក​បរិភោគ​ខ្លួនឯង កសិករ​តាម​ផ្ទះ​នីមួយៗ យក​បន្លែ​ទាំងនោះ​ទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នៅតាម​មូលដ្ឋាន​នានា​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​។​



​ស្ថានភាព​ដី និង​អាកាសធាតុ​ក្នុង​តំបន់​ថ្មបាំង​អំណោយ​ល្អ​ក្នុងការ​បន្លែ​, ឈើ​ហូប​ផ្លែ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត ឱ្យ​លូតលាស់​ល្អ​ដោយ​មិនចាំបាច់​ប្រើប្រាស់​ជីគីមី​ឡើយ​។ បន្លែ​ទាំងនោះ​រួមមាន ត្រសក់​, សណ្ដែក​គួរ​, ស្ពៃ​, ត្រកួន​, ខាត់ណា​, ម្រះ និង​បន្លែ​ផ្សេងៗ​ទៀត​។ រូបភាព​បន្លែ​ទាំងនោះ​ផ្ដល់​ដោយ​លោក ភារៈ ពលរដ្ឋ​រស់នៅ​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង​។​

​សូម​អញ្ជើញ​ទស្សនា​រូបភាព​បន្លែ​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ឫស្សី​ជ្រំ និង​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង ដូចតទៅ​៖ 
 






​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv












 

Tag:
 បន្លែ​
  ដំណាំ​
  កសិកម្ម​
  ថ្មបាំង​
  កោះកុង​
 
© រក្សាសិទ្ធិដោយ thmeythmey.com