សន្និបាតបញ្ញវន្តពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយ IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្ម ការអប់រំអន្តរជាតិឈានមុខគេនៅក្នុងពិភពលោក។ បច្ចុប្បន្ន សន្និបាតបញ្ញាវន្តពិភពលោក GAC ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដែលជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយសម្រាប់ឱកាសនៃការអប់រំអន្តរជាតិ និងការកសាងបណ្តាញការងារនៅក្នុងប្រទេសកម្ពុជា។
ការទទួលទានអាហារពេលល្ងាចបញ្ញវន្តពិភពលោក គឺជាការរំលេចឲ្យឃើញពីសារៈសំខាន់ នៃសន្និបាត GAC ទាំងមូលក្នុងការកសាងបណ្តាញការងារ បង្កើតភាពជាដៃគូ និងអបអរសាទរចំពោះការចូលរួមពីកម្រិតស្ថាប័នអប់រំ កម្រិតជាតិ និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនជាដៃគូរផ្សេងៗទៀត។
កម្មវិធីអាហារពេលល្ងាច ក៏ជាជាកិច្ចបើកទំព័រកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក George Edgarឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលី និងលោកម៉ៅ ស្រេង ជានាយកស្ថាប័ន IDP Education ប្រចាំប្រទេសកម្ពុជា។
សន្និបាតបញ្ញាវន្តពិភពលោក រួមមានកម្មវិធីសំខាន់ៗចំនួនបី៖ ការតាំងពិព័រណ៌ការងារ និងការអប់រំសាកល (ចូលរួមដោយសេរី) វេទិកាធុរកិច្ច និងការអប់រំសាកល (ចូលរួមដោយសេរី) និងការទទួលទានអាហារពេលល្ងាចបញ្ញវន្តពិភពលោក (ទិញសំបុត្រចូលរួម)។ អក្នឧបត្ថម្ភសម្រាប់សន្និសិតGAC លើកទី ៤ រួមមាន ធនាគារព្រីនស៍ និង IELTS ឧបត្ថម្ភកម្រិត Platinum, សាលា ACE ឧបត្ថម្ភកម្រិត Gold និង NERA Telecommunications និងធនាគារស្ថាបនា ឧបត្ថម្ភកម្រិត Silver។
អ្នកចូលរួមច្រើនជាង ៣,០០០ នាក់ត្រូវបានរំពឹងទុកថានឹងមកជួបជុំគ្នានៅក្នុងសន្និបាត GAC លើកទី ៤ នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។ វាគ្មិន និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម មានដូចជា ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមហ៊ុនជាតិ និងអន្តរជាតិ សភាពាណិជ្ជកម្ម ស្ថានទូត/ស្ថានអគ្គរាជទូត អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម សហគ្រិន អតីតនិស្សិតមកពីជុំវិញពិភពលោក សិស្សានុសិស្ស មាតាបិតា ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការទទួលបានការអប់រំអន្តរជាតិផងដែរ។
ជាផ្នែកមួយនៃសន្និបាត GAC ពិព័រណ៌ការងារ និងការអប់រំសាកលនៅថ្ងៃទី១១-១២ ខែវិច្ឆិកានៅសណ្ឋាគារសូហ្វីតែល នឹងផ្តល់ជូនព័ត៌មានលម្អិតពេញលេញនៃស្ថាប័នអប់រំជាច្រើន ដែលបង្ហាញពីជម្រើសនៃការអប់រំលំដាប់អន្តរជាតិចំពោះសិស្សនិស្សិត និងអ្នកជំនាញ ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស ក៏ដូចជាស្ថាប័នអប់រំក្នុងស្រុកដែលមានចំនួនសរុបជាង ៥០ ស្ថាប័នផងដែរ។
“ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ការតាំងពិព័រណ៌ការងារនិងការអប់រំសាកល នឹងអនុញ្ញាតឲ្យសិស្សនិស្សិតស្វែងយល់អំពីពិភពលោកតាមរយៈយើង ដោយធ្វើការជជែកជាមួយស្ថាប័ននានាពីទីកន្លែងផ្សេងៗជុំវិញក្នុងពិភពលោក ដែលជួយពួកគេឲ្យធ្វើការពិចារណាអំពីទីកន្លែងទៅសិក្សានៅក្រៅប្រទេសដែលល្អសម្រាប់ពួកគេ។ យើងរំពឹងទុកថានឹងត្រូវទទួលស្វាគមន៍សាលារៀននិងសាកលវិទ្យាល័យនានាមកពីប្រទេសចំនួនប្រាំបួន” នេះបើយោងតាមការលើកឡើងរបស់ លោក ឈៀង វ៉ាន់តាក់ ប្រធានផ្នែកបញ្ជូនសិស្សទៅសិក្សានៅបរទេស IDP Education (កម្ពុជា)។
វេទិកាជជែកទៅលើការអប់រំ និងពាណិជ្ជកម្មពិភពលោកត្រូវបានធ្វើឡើង ស្របជាមួយនឹង ការតាំងពិព័រណ៌ការងារ និងការអប់រំសាកលផងដែរ ដែលនឹងមានវេទិកាជជែកវែកញែក អំពីប្រធានបទធំៗចំនួន ៧ និងវេទិកាពិសេសមួយដែលនឹងធ្វើឡើងដោយភ្ញៀវកិត្តិយស មកពីស្ថាប័នធំៗផ្សេងៗ ប្រចាំប្រទេសកម្ពុជា និងទូទាំងសកលលោក។
កម្មវិធីសន្និបាតបញ្ញវន្តពិភពលោកបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសហពាណិជ្ជកម្មអន្តរជាតិ និងសមាគមនិស្សិតអន្តរជាតិធំៗ ចំនួន ១៨ ដែលនេះបង្ហាញអោយឃើញថាគុណតម្លៃនៃកម្មវិធីសន្និបាតបញ្ញាវន្តពិភពលោក មានភាពទូលំទូលាយយ៉ាងខ្លាំង។
Allen Tan ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាបានលើកឡើងថា៖«សន្និសិត GAC គឺជាព្រឹត្តិការណ៍បញ្ញវន្តដ៏មានសារៈសំខាន់បំផុតនៅក្នុងឆ្នាំនេះ។ មានការពិភាក្សាជាច្រើនដែលមានសារៈសំខាន់សម្រាប់គ្រប់វិស័យទាំងអស់ និងកម្រិតនៃបទពិសោធន៍ផ្សេងៗ រាប់ចាប់តាំងពីកម្រិតសិស្សនិស្សិតដល់ប្រធានក្រុមហ៊ុន»។
Trevor Sworn, ប្រធាន BritCham បានលើកឡើងថា “ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ខាងវិស័យអប់រំឲ្យមកជួបជុំ ប្រាស្រ័យទាក់ទងគ្នា និងពង្រីកនូវទស្សនៈវិស័យរបស់ពួកគេ។”
David Sok Dara Marshall ប្រធានសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងបានដឹងថា មុខងារនៃសន្និបាត GAC ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងពេលកន្លងមក ដែលបង្កើតគំនិតល្អៗជាច្រើនតាមរយៈភាពជាអ្នកដឹកនាំ»។
លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាបានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយណាស់ដែលឃើញថា ស្ថាប័ន IDP បន្តពង្រីកកម្រិតនៃវេទិកាធុរកិច្ច ការអប់រំ និងអាជីពការងារសម្រាប់លទ្ធផលល្អប្រសើរក្នុងពេលអនាគត។”
លោកបណ្ឌិត LCT Eng Lykuong, ប្រធាន CWEA បានមានប្រសាសន៍ថា៖ «យើងជឿជាក់លើការអប់រំល្អ និងការអភិវឌ្ឍយុវជនសម្រាប់អនាគតល្អប្រសើរ។ សន្និបាត GAC គឺជាឱកាសដ៏ល្អបំផុតសម្រាប់សហគ្រិនជាស្ត្រីដើម្បីចូលរួម និងរួមចំណែក និងពង្រីកទស្សនវិស័យរបស់យើង»។
ដើម្បីស្វែងយល់បន្ថែមអំពីសន្និបាត GAC លើកទី ៤ និងដើម្បីកក់កន្លែងចូលរួម សូមចូលទៅកាន់
www.cambodiaga.org
(អត្ថបទពាណិជ្ជកម្ម)