អត្ថបទពាណិជ្ជកម្ម
Huawei រក្សាតំណែងលេខ២លើការនាំចេញស្មាតហ្វូនក្នុងទីផ្សារពិភពលោកនៅត្រីមាសទីបី
× ភ្នំពេញ ថ្ងៃទី 12 វិច្ឆិកា ឆ្នាំ 2018 ៖ ទោះបីជាទីផ្សារស្មាតហ្វូនពិភពលោក បន្តធ្លាក់ចុះក្នុងឆ្នាំ 2018 ក្រុមហ៊ុន Huawei នៅតែបន្តឈរតំណែងលេខ ២ ក្នុងការនាំចេញស្មាតហ្វូនទៅក្នុងទីផ្សារពិភពលោក ពីរត្រីមាសជាប់ៗគ្នានៅក្នុងឆ្នាំ 2018 ដែលអាចយកឈ្នះក្រុមហ៊ុន Apple ដោយយោងតាមក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន IDC IHS Markit និង Counterpoint ។
មូលហេតុចម្បងដែលធ្វើឲ្យ Huawei នៅតែឈរលើតំណែងលេខ 2 ក្នុងត្រីមាសទីពីរនិងទីបី ឆ្នាំ 2018នេះ ដោយសារតែ Huawei បានខិតខំប្រឹងប្រែងក្នុង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ផលិតផល ការបង្កើតបច្ចេកវិទ្យាថ្មីៗគ្មានគូរប្រៀប បន្ទះឈីប និងបច្ចេកវិទ្យាឆ្លាតវៃ AI។
ក្រុមហ៊ុន IDC បានបង្ហាញថា ការនាំចេញស្មាតហ្វូនក្នុងត្រីមាសទី ៣ មានចំនួន ៣៥៥.២ លានគ្រឿង ដែលមានការធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបទៅនិងការនាំចេញនៅឆ្នាំមុនៗ។ មិនតែប៉ុណ្ណោះ វានៅតែបន្តធ្លាក់ចុះនៅត្រីមាសទី ៤។ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែមានសន្ទុះនៃការលក់និងការនាំចេញទៅក្នុងទីផ្សារ ដែលបាននាំចេញចំនួន ៥៣ លានគ្រឿង និងចាប់បានចំណែកទីផ្សារស្មាតហ្វូនពិភពលោក ១៤.៦ ភាគរយ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com