កីឡាជាតិ
ជាតិ
កម្ពុជា ដណ្តើម​មេដាយ​បាន​១៦ ពី​ការប្រកួត​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ នៅ​ហ្វីលីពីន​
12, Nov 2018 , 4:22 pm        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា​បានបញ្ចប់​បេសកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ Southeast Wrestling and Grappling Championships Philippines នៅ​ហ្វីលីពីន​ជាមួយ​ជោគជ័យ​ដ៏​ធំធេង ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចន្លោះ​ពីថ្ងៃ​ទី​៦-១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៩​។

 
​មេដាយមាស​ទាំង​៣​របស់​កម្ពុជា​ដណ្តើមបាន​លើ​វិញ្ញាសា​ចំបាប់​ឆ្នេរ​ខ្សាច់​ដោយ​កីឡាករ ឌន សៅ​, ចាប សុខលី និង ច្រាយ ប្រុស រីឯ​មេដាយប្រាក់​៤ ក៏​ដណ្តើមបាន​លើ​វិញ្ញាសា​ចំបាប់​ឆ្នេរ​ខ្សាច់​ផងដែរ ដោយ​កីឡាការិនី សឿន នឿ​ត​, ជា កញ្ញា​, វ​ថ្ថា លក្ខិណា និង​កីឡាករ កែវ សុ​ភ័​ក្រ​។ 
 
​ចំណែក​មេដាយ​សំរឹទ្ធ​ទាំង​៩ ទទួលបាន​លើ​វិញ្ញាសា​ចំបាប់​សេរី​៦ ក្រិច​កូ​១ និង​ឆ្នេរ​ខ្សាច់​២ ដែល​រកបាន​ដោយ​កីឡាករ ឌន សៅ​, ហេង វុទ្ធី​(២), ឆាំ ពិ​សិន​(២), កែវ សុ​ភ័​ក្រ​, កីឡាការិនី សឿន នឿន​, ឌន ស្រស់ និង ឌិ​ត សំណាង​។​
 
​សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​១១​រូប​ឲ្យ​ចូលរួម​។ ការចូលរួម​នេះ ទទួលបាន​ការឧបត្ថម្ភ​ជាង​១​ម៉ឺន​ដុល្លារ​ពី​លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក្រោម​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕    
 

Tag:
 ចំបាប់​
  ធិ​ន វិចិត្រ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com