អត្ថបទពាណិជ្ជកម្ម
តូយ៉ូតា (​ខេ​ម​បូ​ឌា​) យក​ថវិកា​សប្បុរសធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប​
12, Nov 2018 , 4:58 pm        
រូបភាព
ដោយ:
​កាលពី​រសៀល​ថ្ងៃទី​០៩ ខែ​វិ​ច្ជិ​កា កន្លងមក ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​នាំយក​នូវ​ថវិកា​សប្បុរ​ស​ធម៌ ដែល​ទទួលបាន​ពី​ការ​ប្រ​កំត​ន្ត្រី តូយ៉ូតា ក្លា​ស៊ិ​ក និង​ទទួលបាន​មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ទៅ​បរិច្ចាគ​ជូន​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ឬ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​VI និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ស្ថិតនៅក្នុង​ខេត្ត សៀមរាប​។​
 
​កាលពី​រាត្រី​ថ្ងៃទី​០៣ ខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ​បានរៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក​លើក​ទី​២៩​នៅ​សាលសន្និសីទ​ចតុមុខ ដែល​ត្រូវបាន​ផ្តល់នូវ កិត្តិយស​ដ៏​ឧដុង្គឧត្តម​បំផុត ដោយមាន​ការយាង​ចូលរួម​ក្រោម​ព្រះរាជាធិបតី​ភាំ​ព ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 


 
​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ តូ​យូ​តា ក្លា​ស៊ិ​ក​ឆ្នាំនេះ នឹង​នាំមក​ជូន​នូវ ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​មួយ​មកពី​ទីក្រុង​ឡុង​ដ៏ ចក្រភព​អង់គ្លេស គឺ​ក្រុម Orchestra of the Age of Enlightenment ក្រោម​ការដឹកនាំ​របស់​លោក Steven Devine​។​ហើយ​កាន់តែ​ពិសេស​ទៀត​នោះ​យើង​មានការ​សម្តែង​ជូន នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ គឺ​ចាប៉ីដងវែង ពី​សំណាក់​ក្រម​តន្ត្រីបុរាណ​និង​តារាចម្រៀង​កញ្ញា ច​ម្រី​ន សុ​ភ័​ក្រ​។​


 
​លោក ហ៊ឺ​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រមទាំង​គណៈប្រតិភូ​ដ៏ទៃទៀត បាន​នាំនូវ​ថវិកា​សប្បុរសធម៌ ចំនូ​ន​ស្មើនឹង ២៤,៣៥០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច មក​ប្រគល់ជូន លោក Denis Laurent ប្រធាន​មូលនិធិ និង​ជា​អនុប្រធាន មន្ទីរពេទ្យ​គន្ធបុប្ផា និង​ថវិកា​ចំនួន ២៤,៣៥០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច ផ្សេងទៀតៗ មក​ប្រគល់ជូន​លោក​ប្រធាន មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយផ្ទាល់​។ 


 
​គួរបញ្ជាក់​ផងដែរ ចំណូល​សរុប ដែល​ក្រុមហ៊ុន​ប​រុ​ច្ចាគ​ក្នុងឆ្នាំនេះ​មាន​ចំនួន​ស្មើនឹង ៤៨,៧០០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដែល​រួមមាន ថវិកា​ចំនួន ២៥,៧០០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច បានមកពី​ការលក់​សំបុត្រ​ចូល​រូ​ម​ទស្សនា​ការប្រគំ​តន្ត្រី និង​មូលនិធិ ផ្សេងៗ ហើយ​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​)​ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ចំនួន ២៣.០០០ ដុល្លារ​សហរដ្ឋអាមេរិក បន្ថែមទៀត​ផងដែរ​។ ក្រៅពី​ការប្រគល់​ថវិកា​សប្បុរ​ស​ធម៌​ជូន​ដល់​មន្ទី​ពេទ្យ ទាំងពីរ​នេះ លោក ហ៊ី​រ៉ូ​គិ អ៊ី​តុ ព្រមទាំង​គណៈ ប្រតិភូ​ដ៏ទៃទៀត បាន​ជួប​សំណេះសំណាល​និង ពិភាក្សា​ក៏ដូចជា​បាន​ទស្សនា​ទិដ្ឋភាព មន្ទីរពេទ្យ​ទាំងពីរ​។ 


 
​នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​បរិច្ចាគ​ថវិកា​សប្បុរ​ធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កាលពី​ឆ្នាំ​២០១៤ ទទួលបាន​ថវិកា​សរុប ២៣,១៣០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុង​ឆ្នាំ​២០១៥ ទទួលបាន​ការបរិច្ចាគ​សរុប​ចំនួន​៤០,១៣០ ដុល្លា​សហរដ្ឋ​អា​មេ​រិច ក្នុង​ឆ្នាំ​២០១៦ ទទួលបាន​ថវិកា​សរុប ៤៣,៦៦៨ ដុល្លា​សហរដ្ឋ​អ​មេ​រិច ក្នុង​ឆ្នាំ​២០១៧ ទទួលបាន​ថវិកា​សរុប​ចំនួន​៤៦,៧៣៣ ដុល្លា​សហរដ្ឋ​អា​មេ​រិច ចំណែកឯ​ឆ្នាំ​២០១៨​នេះ គឺ​ទទួលបាន​ថវិកា​សម្រាប់​ការបរិច្ចាគ​ចំនួន ៤៨,៧០០ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ក្នុង​មន្ទីរពេទ្យ ក្នុង​ការបន្ត​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​កុមារ​កម្ពុជា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com