ជាតិ
សង្គមជាតិ
ប្អូនប្រុសលោក កឹម សុខា ឡើងឋានៈជារដ្ឋលេខាធិការ
× លោក កឹម សុខុន ប្អូនប្រុសរបស់លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដំឡើងឋានៈពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។
យោងតាមព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានឥស្សរជន៦រូបទៀត ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការដែរ រួមមាន លោក រាជ រ៉ា លោក សំ សិរីរតន៍ លោក សុខ សុភ័ក្ត្រ លោក ឃឹម សិរីវង្ស លោក ប៉ាវ ហេងតារា លោក ស៊ុន ដារ៉ាវន្ត និង៦រូបទៀត ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការ គឺ លោក ស៊ីម សុខខេង លោក ស៊ាង ថៃ លោក ប៉ែន សុវិជាតិ លោក ម៉ៅ សុខមុនី លោក ចាន់ ហ៊ុង និងអ្នកស្រី ថៅ ណារ៉ាត។
លោក កឹម សុខុន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តាំងពីឆ្នាំ២០១៣ មក។ ក្រោយរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៦ ត្រូវបានបង្កើតឡើង លោក កឹម សុខុន ក៏ទទួលបានការតែងតាំងឲ្យបន្តតំណែងនេះដដែល កាលពីដើមខែកញ្ញា ឆ្នាំ២0១៨។
លោក កឹម សុខុន បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីអំឡុងឆ្នាំ២០១៣ ហើយក្រោយមក ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល និងទទួលបាននូវការដំឡើងឋានន្តរស័ក្កិជាឧត្តមសេនីយ៍ឯកក្នុងក្របខណ្ឌនគរបាលជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com