អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា រៀបចំ​វេទិកា​ស្វែងយល់​ពី​ការសិក្សា​,​ការ​រើសមុខ​វិជ្ជា និង​សញ្ញាបត្រ​ពី​អាមេរិក
13, Nov 2018 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) និង​សាកលវិទ្យាល័យ AUPP នឹង​រៀបចំ​វេទិកា​មួយ​ឈ្មោះថា U.S. Education Talk នៅ​សបា្តហ៍​ក្រោយ ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត បាន​ស្វែងយល់​ពី​ការសិក្សា​,​ការជ្រើសរើស​មុខវិជ្ជា និង​អត្ថប្រយោជន៍​នៃ​សញ្ញាបត្រ​មកពី​អាមេរិក​។ វេទិកា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ចាប់ពី​ម៉ោង ២ ដល់​ម៉ោង​៤​រសៀល នៅ​សាកលវិទ្យាល័យ AUPP​។​
 
​លោកស្រី Hillary Vance នាយិកា​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា  U.S. Education Talk នឹង​អនុញ្ញាតឱ្យ​សិស្ស និស្សិត និង​អាណាព្យាបាល ស្វែងយល់​ឱ្យ​កាន់តែច្បាស់ ពី​ការសិក្សារ​ដែល​នាំទៅដល់​ភាពជោគជ័យ ដូចជា​ការជ្រើសរើស​មុខ​វិជ្ជា​ត្រូវ ការជ្រើសរើស​សាកលវិទ្យាល័យ​ត្រូវ និង​ការទទួលបាន​សញ្ញាបត្រ ដែល​គេ​ទទួលស្គាល់​ជា​សាកល និង​ឱកាស​ប្រកួតប្រជែង​រក​ការងារ​ធ្វើ បន្ទាប់ពី​ការសិក្សា​ចប់​។  


 
​សិស្ស និស្សិត និង​អាណាព្យាបាល​ដែលមាន​បំណង​ចូលរួម​ស្តាប់ និង​មាន​ចម្ងល់​នានា ជុំវិញ​ការសិក្សា​ទាំង​នៅ​អាមេរិក និង​នៅ​កម្ពុជា អាច​ចូលរួម​ដោយ​សេរី​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com