ជាតិ
រដ្ឋសភា នឹង​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ២០១៩ នៅ​ថ្ងៃទី​១៥ វិច្ឆិកា​
13, Nov 2018 , 11:26 am        
រូបភាព
រូបពីហ្វេសប៊ុក សម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា
រូបពីហ្វេសប៊ុក សម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា នឹង​ពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ផ្សេងទៀត នៅ​ថ្ងៃទី​១៥ វិច្ឆិកា​។  សេចក្តីព្រាងច្បាប់​ទាំងនោះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​រួចរាល់​ហើយ មុននឹង​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំពេញអង្គ​។​



អត្ថបទទាក់ទង
 
 
​សេចក្តីព្រាងច្បាប់​ទាំងនោះ រួមមាន​៖ ទី​១៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។ ទី​២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។ 
 
​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម ៖​កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
 
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ស្តីពី​ការចៀសវាង​កា​យកពន្ធ​ត្រួតគ្នា នឹង​ការបង្កា​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់​ពន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
 
​ទី​៣៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​។​
 
​តាមរយៈ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩​ខាងលើ ធ្លាប់មាន​ព័ត៌មាន​បង្ហាញថា រដ្ឋាភិបាល គ្រោង​ថវិការដ្ឋ​សម្រាប់​ចំណាយ​ចំនួន ២៧១៦៤៩៩៦ លាន​រៀល (​ប្រមាណ ៦,៧​ពាន់​លាន​ដុល្លារ​) ដែល​កើនឡើង ១១,៤​ភាគរយ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៨​។ សេចក្តីព្រាង​ដដែល​បន្តថា កម្ពុជា គ្រោង​ខ្ចី​ថវិកា​បរទេស​ជិត​២​ពាន់​លាន​ដុល្លារ សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស​ផងដែរ ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​ទំហំ​សេដ្ឋកិច្ច ២៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៦​ខែតុលា ស្ដីពី​សេចក្ដីព្រាងច្បាប់​ថវិកា​ស​ម្រា​ប់​ឆ្នាំ​២០១៩៕
 

Tag:
 ថវិកាជាតិ​
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com