ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​គួរតែមាន​ទម្លាប់​គ្រប់គ្រង​ភាព​តានតឹង ឬ​ស្ត្រេ​ស​ប្រចាំថ្ងៃ​
13, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រេ​ស​អាច​បង្កើន​សម្ពាធ​ដល់​អារម្មណ៍​ធ្ងន់ធ្ងរ និង​បញ្ហា​សុខភាព​រាងកាយ​បាន​។ ការសិក្សា​អំពី​របៀប​គ្រប់គ្រង​វា អាចជួយ​អ្នកដោះស្រាយ​អ្វីដែល​កើតឡើង​នៅ​ចំពោះមុខ​បាន​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន​ទាក់ទង​នឹង​ការគ្រប់គ្រង​ស្ត្រេ​ស​ប្រចាំថ្ងៃ​៖
 
•​ ​ចូរ​ព្យាយាម​កុំ​ចំណាយ​ពេលវេលា​ច្រើន​លើ​ការបារម្ភ​អ្វីមួយ​ដែល​អ្នក​មិនអាច​គ្រប់គ្រង​បាន​
•​ ​ចូរ​ស្វែងរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​តូចៗ ដើម្បី​អាច​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ហើយ​
•​ ​ចូរ​ត្រៀមខ្លួន​សម្រាប់​ហេតុការណ៍​ដែល​តានតឹង​ទុកជាមុន​ផង​ដូចជា ការសម្ភាសន៍​ការងារ​ជាដើម​
•​ ​ចូរ​យល់ថា វា​គ្រាន់តែ​ជាការ​ប្រែប្រួល​ដែល​អាច​កើតមាន ចៀស​ជាង​យល់ថា វា​គឺជា​ការ​គំរាម​គំហែង​
•​ ​ចូរ​ស្វែងរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នកដទៃ​
•​ ​ចូរ​សិក្សា​លើ​ការស្វែងរក​ការគាំទ្រ​ពី​មិត្តភក្តិ មនុស្ស​ដែល​អ្នក​ស្រឡាញ់ ឬ​អ្នក​ប្រឹក្សា​
•​ ​ចូរ​ចៀសវាង​កាលវិភាគ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ច្រើន​ជាប់​គ្នា​ពេក​
•​ ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​គោលដៅ​របស់​អ្នកមាន​ភាពប្រាកដប្រជា​
•​ ​ចូរ​ហាត់ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ និង​គេង​គ្រប់គ្រាន់​
•​ ​ចូរ​មាន​ទម្លាប់​កម្សាន្ត​អារម្មណ៍ ឬ​លេង​កីឡា​ណា​ដែល​អ្នក​ចូលចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com