ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ធា្ល​ក់​ចុះ​ជាង​១៣​ភាគរយ ក្នុង​រយៈពេល​១០​ខែ
13, Nov 2018 , 2:32 pm        
រូបភាព
រូបភាព បានពីហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាព បានពីហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​សរុប​៤៣៤,៨០៧​តោន ក្នុង​រយៈពេល​៧១០​ខែ ឆ្នាំ​២០១៨ ដែល​ធា្ល​ក់​ចុះ​១៣,២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​៤៩២,១១៥​តោន​។ នេះ​បើ​យោងតាម​តួលេខ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​

 
​របាយការណ៍​បង្ហាញថា កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ជាង​២១​ម៉ឺន​តោន តំបន់​អាស៊ាន​មាន​ជិត​៤៦​ពាន់​តោន និង​តំបន់​ផ្សេងៗ​ទៀត​មាន​ជាង​១៨​ម៉ឺន​តោន​។​
 
​ដោយឡែក ប្រទេស​ដែល​នាំ​អង្ករ​ចូល​ច្រើនជាងគេ​ពី​កម្ពុជា មាន​ប្រទេស​ចិន ចំនួន​១១៣,៥៣៧​តោន ប្រទេស​បារាំង​ចំនួន​៦៤,០៣២​តោន និង​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​៣២,៥៣៧​តោន​។ 
 
​សូមបញ្ជាក់ថា កន្លងមក​បារាំង ជា​ប្រទេស​ឈរ​លំដាប់​លេខ​១ ក្នុង​ការនាំ​អង្ករ​ចូល​ពី​កម្ពុជា ប៉ុន្តែ​បច្ចុប្បន្ន​លំដាប់​លេខ​នេះ បាន​ធា្ល​ក់​ទៅ​ប្រទេស​ចិន​វិញ​៕ 

Tag:
 អង្ករ​
 ​ទីផ្សារ​
 ​នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com