កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic ប្រជែង​ឈ្នះ Rooney លើក​ពាន​កីឡាករ​ចំណូល​ថ្មី​ឆ្នើម​បំផុត​នៅ MLS
13, Nov 2018 , 7:19 pm        
រូបភាព
រូបភា AFP
រូបភា AFP
Zlatan Ibrahimovic ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ចំណូល​ថ្មី​ល្អ​បំផុត​នៃ​ក្របខណ្ឌ​កីឡាបាល់ទាត់​អាមេរិក Major League Soccer ប្រចាំ​រដូវ​កាល ២០១៨ បន្ទាប់ពី​យកឈ្នះ​ពិន្ទុ​អតីត​មិត្ត​រួម​ក្រុម Manchester United កីឡាករ Wayne Rooney​។


 
​ខ្សែប្រយុទ្ធ Los Angeles Galaxy កីឡាករ Ibrahimovic បានទទួល​សំឡេងឆ្នោត​គាំទ្រ​ពី​សំណាក់​គ្រូបង្វឹក អ្នកសារព័ត៌មាន កីឡាករ​នៅ MLS រួមទាំង​បណ្តាញ​ផ្សព្វផ្សាយ រហូតដល់​ទៅ ៣៦,៣៦​ភាគរយ នាំមុខ Rooney ខ្សែប្រយុទ្ធ DC United ដែល​បាន​សំឡេង ៣២,២៥​ភាគរយ​។ កីឡាករ​ម៉ិ​ក​ស៊ិ​ក Carlos Vela របស់​ក្លិប Los Angeles FC ស្ថិតនៅ​ចំណាត់​លេខ​៣​បាន​សំឡេង ១៣,៤៧ ភាគរយ​។​
 
Ibrahimovic វ័យ​៣៧​ឆ្នាំ ដែលជា​អតីត​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម​ជម្រើសជាតិ​ស៊ុយអែត អា​ចរក​គ្រាប់​បាល់​បាន ២២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​១០​លើក ក្នុងការ​បង្ហាញខ្លួន ២៧​ប្រកួត​ឲ្យ LA Galaxy បន្ទាប់ពី​ចាកចេញ​ពី​ទឹកដី Old Trafford កាលពី​ខែមីនា​ឆ្នាំ​២០១៨ ក្រោយ​រួមរស់​ជាមួយ Man Utd ២​រដូវ​កាល​។ 
 
Ibrahimovic និង Rooney ដែល​មិត្ត​រួម​ក្រុម​ចាស់ ក៏ត្រូវ​បានជ្រើសរើស​ចូលក្នុង​បញ្ជី​ឈ្មោះ​៥​នាក់​ចុងក្រោយ​ដើម្បី​ប្រជែង​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល (Most Valuable Player) ឆ្នាំ ២០១៨​។ អ្នក​ទាំងពីរ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​១១​នាក់​ល្អ​បំផុត XI នៅ MLS ប្រចាំ​រដូវ​កាល​នេះដែរ​៕  
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com