ជាតិ
សាលា​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន​តាម​កាណូត ៦​ថ្ងៃ​
13, Nov 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សេវា​ដឹកជញ្ជូន​តាម​កាណូត​នឹង​ផ្អាក​ដំណើរការ​រយៈពេល​៦​ថ្ងៃ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាម​ផ្លូវទឹក​សម្រាប់​ពិធី​បុ​ណ​អុំទូក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

 
​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) រយៈពេល​ចំនួន ៦​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេសាប មេគង្គ និង​បាសាក់ ។ ជាពិសេស​ចៀសវាង​មាន​បាតុភាព​កើតឡើង​ជាយថាហេតុ នា​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​។  សាលា​រាជធានី​ភ្នំពេញ នឹង​សម្រេច​ឲ្យ​សេវាកម្ម​ដឹកជញ្ជូន​នេះ ដំណើរការ​ជាធម្មតា​វិញ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​កីឡាករ កីឡាការិនី​ទូកង ពី​បណ្ដា​ខេត្ត​នានា នឹងធ្វើ​ដំណើរ​មករា​ជ​ធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចូល​រូ​ម​ការប្រកួត​អុំទូក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com