ជាតិ
២៥ខេត្ត/រាជធានី
សេ​ដាក អញ្ជើញ​កសិករ, អ្នកសារព័ត៌មាន និងអ្នកជំនួញ ទៅ​ជួប​ជនជាតិដើម​ភាគតិច​ដាំ​កាហ្វេ​សរីរាង្គ​នៅ​មណ្ឌលគិរី​
16, Nov 2018 , 8:32 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៦ ដល់ ១៨ ខែវិច្ឆិកា​ខាងមុខនេះ អង្គការ​សេ​ដាក នឹង​នាំ​អ្នកសារព័ត៌មាន​, បុគ្គលិក​អង្គការ​, កសិករ និង​ដៃគូ​ជំនួញ និង​ទីផ្សារ ទៅ​ទស្សនកិច្ច​នៅ​ខេត្តមណ្ឌលគិរី​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ  នឹង​ផ្ដោតទៅលើ​ដំណាំ​សរីរាង្គ​របស់​ជនជាតិ​ដើម​ភាគតិច រួមមាន កាហ្វេ និង​ផា​សិន ជាពិសេស​ស្វែងយល់​ពី​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​កិ​ស​ផល​។​



អ្នកសារព័ត៌មាន​មក​ពី​វិទ្យុ ទូរទស្សន៍ និង​វេ​ប​សាយចំនួន ៩ ស្ថាប័ន រួមទាំង​បុគ្គលិក​អង្គការ​, កសិករ និង​ដៃគូ​ជំនួញ និង​ទីផ្សារ​នឹងចូលរួម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តមណ្ឌលគិរី​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី ១៦ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អង្គការ​សេ​ដាក មាន​គោលបំណង​ចង់​បង្កើន​ការយល់ដឹង​លើ​គោលការណ៍​ស្ដង់ដារ សង្វាក់​ផលិតកម្ម និង​ទីផ្សារ​កសិផល​។ ក្រៅពីនេះ សេ​ដាក នឹង​ពង្រឹង​ការសហការ​ក្នុងការ​លើកស្ទួយ​កសិផល​សរីរាង្គ​របស់​ជនជាតិ​ដើម​ភាគតិច ជាពិសេស ស្វែងយល់​ពី​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​កសិកម្ម​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​មណ្ឌលគិរី​។  


ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចុះ​ទៅដល់​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ដាក់​ដាំ និង​ប៊ូ​ស្រា​។ ជាមួយគ្នានេះ ក៏មាន​សិក្ខាសាលា​ស្ដីពី​ការសម្របសម្រួល​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​កសិផល​សរីរាង្គ ដើម្បី​បង្កើន​ការយល់ដឹង​លើ​គោលការណ៍​ស្ដង់ដារ និង​សង្វាក់​ផលិតកម្ម​។ ​សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ​សេ​ដាក កំពុងធ្វើការ​ជាមួយ​ក្រុម​កសិករ​ផលិត​កសិផល​សរីរាង្គ​ប្រមាណ ៣០០០​គ្រួសារ និង​ក្រុម​/​សមាគម​សន្សំ​ប្រា​ក់ជាង ២០០​ក្រុម នៅតាម​បណ្ដា​ខេត្ត​នានា ជាពិសេស​បណ្ដុះបណ្ដាល​យុវជន ដើម្បី​ក្លាយជា​ធនធានមនុស្ស​ផ្ដល់​សេវា​កសិកម្ម​ដល់​កសិក​រ​។ 



ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ 
  





Tag:
 កសិកម្ម​
  កាហ្វេ​
  ផា​សិន
© រក្សាសិទ្ធិដោយ thmeythmey.com