ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ទាំងនេះ​ញ៉ាំ​កាន់តែច្រើន ឆាប់​ស្រក​ទម្ងន់​
15, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 

​ក្រូចឆ្មារ​
 
​ក្រូចឆ្មារ ជា​ជម្រើស​ទីមួយ សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ ការផឹក​ទឹកក្រូច​ឆ្មារ​ក្តៅ មួយ​កែវជា​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក​ព្រលឹម នឹង​ជួយ​ដុត​កាឡូរី និង​ធ្វើ​ឲ្យ​អ្នក មាន​កម្លាំង​ពេញ​មួយថ្ងៃ​។​

​បឺ​រី​ខ្មៅ​
 
​បឺ​រី​ខ្មៅ មាន​ផ្ទុក​ទៅដោយ​វីតាមីន C ម៉​ង់​ហ្កា​ណេ​ស និង​វីតាមីន K ដែលជា​អាហារសម្រន់​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើង​ទម្ងន់​។​
 
​ស្ត្រ​បឺ​រី​
 
​ស្ត្រ​បឺ​រី មាន​វីតាមីន C ខ្ពស់ ហើយ​ពេល​អ្នក​ញ៉ាំ ផ្លែឈើ​ដ៏​មាន​ឱ​ជាតិរស​នេះ វា​នឹង​ជួយ​ឲ្យ​អ្នក ស្រក​ទម្ងន់​បាន​យ៉ាង​លឿន​ទៀតផង​។​
 
​ល្ហុង​
 
​ល្ហុង ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​តិច​បំផុត​។ ល្ហុង ជា​ផ្លែឈើ​ដែល​អ្នក​គួរតែ​ទទួលទាន នៅក្នុង​រដូវក្តៅ ខណៈពេលដែល​វា អាចជួយ​ឲ្យ​អ្នកមាន​កម្លាំង និង​ស្វាហាប់​ជាង​មុន​។ ក្រៅពីនេះ វីតាមីន C វីតាមីន A ហ្វូ​លាត និង​ប៉ូ​ត​ស្យូ​ម ដែលមាន​នៅក្នុង​ល្ហុង ពិតជា​ល្អ​ចំពោះ​សុខភាព​ណាស់​។​
 
​ឪឡឹក​
 
​មនុស្ស​ភាគច្រើន ចូលចិត្ត​ទទួលទាន​ឪឡឹក ពីព្រោះ ពួកគេ​ដឹងថា វា​មាន​ជាតិ​ទឹក​ច្រើន តែ​ជាតិ​ស្ករ​តិច ហើយ​ជួយ​ដល់​កម្លាំង​រាងកាយ​ទៀតផង​។​
 
​ផ្លែ​ប៉ោម
 
​មិន​ប្រាប់ ក៏​អ្នកដឹង​ដែរ​ថា ផ្លែ​ប៉ោម អាចជួយ​សម្រក​ទម្ងន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com