ជាតិ
បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ​៖ ខ្ញុំ​រិះគន់​លោក សម រង្ស៊ី គឺ​ចង់​បំភ្លឺ​អ្នក​ទុកចិត្ត​គាត់
14, Nov 2018 , 2:22 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​រិះគន់​ច្រើន លើ​សកម្មភាព​នយោបាយ​របស់លោក សម រង្ស៊ី ដែល​លេងល្បែង​ភ្នាល់​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ការឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​មូលហេតុ​ដែល​លោក គង់ គាំ រិះគន់ និង​បកស្រាយ​ពី​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក សម រង្ស៊ី លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នេះ ក្នុង​គោលបំណង​ចង់​បំភ្លឺ​ឲ្យ​គាំទ្រ ដែល​ទុកចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ បានដឹង​ពី​ទិសដៅ​របស់លោក សម រង្ស៊ី ។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដូចតទៅ​៖



 
​កាលពីពេល​ថ្មីៗ​នេះ លោក គង់ គាំ បាន​និយាយថា ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន លើ​ការដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា នេះ មិនមែនជា​ដំណោះស្រាយ​នយោបាយ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​បង្កាត់ភ្លើង​នយោបាយ​របស់លោក សម រង្ស៊ី លើ​បញ្ហា​នេះ​ទៅវិញ​។ បើតាម​លោក គង់ គាំ មូលហេតុ​ដែល​លោក សម រង្ស៊ី លើក​និយាយ​ភ្នាល់​គ្នា​ជាមួយ​សម្ដេច ហ៊ុន សែន នេះ ព្រោះ​ទំនងជា​ខ្លាច​លោក កឹម សុខា ត្រូវបាន​ដោះលែង​នៅពេល​ខាងមុខ ហើយ​លោក សម រង្ស៊ី ខ្លាច​គេ​ទុក​ខ្លួន​ចោល​ក្រៅ​កញ្ចប់​នយោបាយ​នេះ​។​
 
​នៅពេល​សួរថា លោក ហ៊ាន​រិះគន់​លើ​លោក សម រង្ស៊ី បែបនេះ តើ​លោក មាន​គិតថា​ខ្លួនឯង​អាត្មានិយម​ដែរ​ទេ​? អតីតមន្ត្រី​ជាន់ខ្ពស់​ប្រឆាំង ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី រូបនេះ អះអាងថា អ្វីដែល​ខ្លួន​បានធ្វើ​កន្លងមកនេះ មិនមែនជា​ទង្វើ​អាត្មានិយម​ចំពោះ​លោក សម រង្ស៊ី ឡើយ ៕

Tag:
 ​គង់ គាំ​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com