អត្ថបទពាណិជ្ជកម្ម
ការលេង LEGO® SERIOUS PLAY® ជា​វិធីសាស្ត្រ​ថ្មី​ដែល​ជួយ​ឲ្យ​អាជីវកម្ម​រីកចម្រើន​
14, Nov 2018 , 3:47 pm        
រូបភាព
ក្រុមហ៊ុន Solidus ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍន៍​ម៉ាក​យីហោ​ទីផ្សារ​,​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​សេវា​ផ្តល់​ប្រឹក្សា​អាជីវកម្ម បាន​នាំយក​សេវាកម្ម​ថ្មី​មួយទៀត​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។ Lego គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​មាន​ដើមកំណើត​ពី​ប្រទេស​ដា​ណឺ​ម៉ាក​។ Lego ជា​ក្រុមហ៊ុន​លក់​ប្រដាប់ប្រដារ​ក្មេង​លេង​ដ៏​ល្បីល្បាញ មានដូចជា​ផលិត​ដីឥដ្ឋ និង​ឧបករណ៍​ត​ភ្ជាប់​ធ្វើ​ពី​ប្លា​ស្ទិ​ក ដែល​របស់​លេង​ទាំងអស់នោះ បានក្លាយ​ជា​វី​ធី​សាស្ត្រ​ថ្មី​មួយ ដែល​គេ​ឲ្យ​ឈ្មោះថា Lego Serious Play (LSP) ដែល​ត្រូវបាន​យកមកប្រើ​ប្រាស់ និង​អនុវត្ត​ន៌​ដើម្បី​សម្របសម្រួល ក្នុង​សិក្ខាសាលា និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ នាពេល​បច្ចុប្បន្ន​។
 
​ដំណើរការ​នៃ​ការលេង Lego Serious Play (LSP)​នេះ គឺ​ជួយ​ឲ្យ​អ្នកលេង​អាច​បញ្ចេញ​ការគិត​របស់​ពួកគាត់​ចេញមកក្រៅ និង​អាច​បញ្ចេញ​នូវ​ភាព​ច្នៃប្រឌិត ដែលជា​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ទៀតផង​។ អស់​ជាច្រើន​ទសវត្ស​ន៍​មកហើយ ប្រដាប់ប្រដារ​ក្មេង​លេង LEGO®  បាន​ជំរុញ​ឲ្យ​កុមារ កសាង​នូវ​ក្តី​សុបិន​របស់​ពួកគេ​។ ដូចគ្នា​ដែរ វិធីសាស្ត្រ LSP​នេះ បាន​ស្វែងយល់ថា មនុស្សពេញវ័យ ក៏​អាច​កសាង​ចក្ខុវិស័យ​របស់​ពួកគេ និង​អាច​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​នាពេល​អនាគត សម្រាប់​អាជីវកម្ម​របស់​ពួកគេ​ផងដែរ​។​


 
​បន្ទាប់ពី​បាន​សាកល្បង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​នៅ​ជុំវិញ​ពិភពលោក ទាំង​ក្នុង​ស្ថាប័ន និង​ក្រុមហ៊ុន រាប់ទាំង​NASA, Google, Toyota, និង​សាកលវិទ្យាល័យ Harvard បាន​ប្រើ​វិធី​នេះ​ដើម្បី​ប្រមូល​គំនិត និង​ដោះស្រាយ រាល់​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ ក្នុង​អាជីវកម្ម​។ 


 
​រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ លោក Yusuke Morotomi គឺជា​ដៃគូ​ពាណិជ្ជកម្ម ក្រុមហ៊ុន Solidus និង​ជានា​យក​ប្រតិបត្តិការ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​សិក្សា និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធីសាស្ត្រ LSP ក្នុងការ​សម្របសម្រួល​សិក្ខា​សិលា បណ្តុះបណ្តាល និង​កិច្ចប្រជុំ​មួយចំនួន​។ ដោយសារ​ទទួល​បានកា​រ​បណ្តុះបណ្តាល​ជាមួយ​គ្រូ​ជំនាញ​របស់ LSP គឺ​លោក Per Kristiansen  ដែលជា​ជនជាតិ​ដា​ណឺ​ម៉ាក នៅឯ​ទីក្រុង​សៀង​ហៃ ទើប​ធ្វើ​ឲ្យ​លោក Yusuke ត្រូវបាន​ទទួលស្គាល់​ជា​អ្នកសម្របសម្រួល LSP ផ្លូវការ ដ៏​ចំណាន​ម្នាក់​។ លោក​ក៏បាន​ដុសខាត់​ជំនាញ​របស់ខ្លួន នៅ​ទីកន្លែង​កំណើត​របស់លោក នៅ​Kumamoto ប្រទេស​ជប៉ុន តាមរយៈ​សិក្ខា​សិលា​បណ្តុះបណ្តាល​ជាច្រើន​ផងដែរ​។ ដោយឡែក​នៅពេលនេះ លោក​ក៏បាន​អនុវត្ត​ពី​វិធីសាស្ត្រ​ទាំងនេះ ជាមួយនឹង​ក្រុមការងារ Solidus របស់លោក​ផ្ទាល់ ដើម្បី​រក​ឲ្យ​ឃើញ​ពី​គំនិត​អាជីវកម្ម​របស់​ពួកគេ តាមរយៈ​អនុវត្ត​វិធីសាស្ត្រ LEGO® SERIOUS PLAY® នេះ​ផងដែរ​។​
​ដូចដែល​ទស្សនវិទូ​ក្រិច លោក​ប្លា​តូ​បាន​និយាយថា​៖«​អ្នក​អាច​រៀន​ពី​មនុស្សម្នា​ក់បាន​តាមរយៈ​ការលេង​ក្នុង​រយៈពេល​មួយ​ម៉ោង ជាជាង​រៀន​ពី​មនុស្ស​ម្នាក់ រយៈពេល​មួយជីវិត​តាម​ការសន្ទនា​ជាមួយគ្នា​»​។​


 
​វិធីសាស្ត្រ​សម្របសម្រួល​ដោយ​ប្រើ LEGO® ដើម្បី​ជួយ​បុគ្គលិក​ហ៊ាន​និយាយ​ពី​គំនិត​របស់​ពួកគេ ដែល​ពួកគេ​គិតថា​នឹងមិន​អាចទៅរួច​។ ការតភ្ជាប់​រវាង​ដៃ និង​ចិត្ត ដូចដែល​គេ​បាន​ហៅថា​ការតភ្ជាប់​ប្រព័ន្ធ​ប្រសាទ​ទៅនឹង​ដៃ បាន​បើកផ្លូវ​មួយ​ថ្មី ដើម្បី​ទទួលបាន​ចំណេះដឹង​របស់​អ្នក​។ វា​បាន​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ក្រុមការងារ​ម្នាក់ៗ ដើម្បី​ចូលរួម​ចែករំលែក​ពី​គំនិត​របស់​ពួកគេ មិន​ថា​អ្នក​បង្ហាញ​ពី​ចំណាប់អារម្មណ៍ ឬ​អត់​ទេ អ្នកនឹង​ត្រូវ​និយាយ និង​រកឃើញ​ពី​ពិភពលោក​ថ្មី​មួយ ដែល​ស្ថិតក្នុង​ខួរក្បាល​របស់​អ្នក​។​


 
​សិក្ខា​សិលា​បណ្តុះបណ្តាល​នេះ នៅពេលដែល​ត្រូវបាន​អនុវត្ត​ម្តង​ហើយ ម្តងទៀត នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ ដល់​អតិថិជន​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​នាពេល​ឆាប់ៗ​នេះ នឹង​ពង្រីក​ទៅដល់ សាលារៀន សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​រាជ      រដ្ឋាភិបាល​ផងដែរ​។  


 
​វិធីសាស្ត្រ​នេះ​ជោគជ័យ​គឺ​ដោយសារ​៖ 
 
-​ ​ការតភ្ជាប់​រវាង​ដៃ និង​ចិត្ត ដោយ​ប្រើ​ដៃ​ទាំងពីរ​បើក​ខួរក្បាល​ទាំងសងខាង​។ 
-​ ​ការលេង ដែល​អនុញ្ញាតឱ្យ​អ្នក​ទាំងអស់គ្នា មាន​អារម្មណ៍​ថា​គំនិត របស់​ពួកគេ​ត្រូវ​បានឮ​។ 
-​ ​មាន​លក្ខណៈ​សប្បាយ​បែប​កម្សាន្ត និង​បង្កើត​សកម្មភាព​មិត្តភាព​។ 
 
​សម្រាប់​ក្រុម​ប៊ុន​ដែលមាន​ចំណាប់អារម្មណ៍ រៀន​អំពី​វិធីសាស្ត្រ Lego Serious Play អាច​ទំនាក់ទំនង​ទៅ​លោក Yusuke Morotomi ផ្ទាល់ តាមរយៈ​អ៊ី​ម៉ែ​ល​៖ [email protected]






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com