ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព័ត៍មានសុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​មុខរបរ​ដាំ​ស្លឹក​ខ្ទឹម​»​ធ្វើឱ្យ​កសិករ​វ័យ​៦០​ឆ្នាំ ចេ​ម រុន ចំណេញ​ទាំង​ប្រាក់​,​សុខភាព និង​កេរ្តិ៍ឈ្មោះ​
14, Nov 2018 , 8:39 pm        
រូបភាព
​កំពត​៖ ដំណាំ​ស្លឹក​ខ្ទឹម លើ​ផ្ទៃ​ដីស្រែ​កន្លះ​ហិកតា​របស់​កសិករ ចំណេញ​បាន​ប្រាក់​២​លាន​រៀល​ក្នុង​មួយខែ ដោយ​មួយថ្ងៃ​លោក​អាច​នាំចេញ​ស្លឹក​ខ្ទឹម​ធម្មជាតិ​នេះ​៧០​គីឡូក្រាម​។ ទំហំ​ការនាំចេញ​ស្លឹក​ខ្ទឹម​នេះ​កើនឡើង ក្រោយពី​អង្គការ​សេ​ដាក​បាន​បណ្តុះបណ្តាល​បច្ចេក​ទេស និង​ជួយ​រក​ទីផ្សារ​បន្ថែម​កាលពី​២​ឆ្នាំមុន​។ បច្ចុប្បន្ន លោក រុន ចាប់ផ្តើម​ពង្រីក​មុខរបរ​កសិក​ម្ម​នេះ​កាន់តែ​ធំ ហើយ​បាន​ក្លាយជា​កសិករ​គំរូ​ម្នាក់ ដែល​ពលរដ្ឋ​រស់នៅ​ឃុំ​ស្នាយ​អ​ញ្ជើ​ត ស្រុក​ជុំ​គិរី ចាប់ផ្តើម​ដំណាំ​ស្លឹក​ខ្ទឹម​ធម្មជាតិ​នេះ ដោយ​យក​គំរូ​តាម​កសិករ​វ័យ​៦០​រូបនេះ​។​


​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ចេ​ម រុន កសិករ​ដាំ​ស្លឹក​ខ្ទឹម​នៅ​ស្រុក​ជុំ​គិរី​ដូចតទៅ​៖ 
 
​កសិករ ចេ​ម រុន បាន​ប្រកបមុខរបរ​ដាំ​ដំណាំ​ស្លឹក​ខ្ទឹម​ក្នុង​ទំហំ​តូច​ជា​លក្ខណៈ​គ្រួសារ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ​។ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ដែល​កសិករ​រស់នៅ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត​រូបនេះ ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ និង​រក​ទីផ្សារ​សម្រាប់​នាំចេញ​ស្លឹក​ខ្ទឹម​នេះ បាន​ជំរុញ​ឱ្យ​លោក ចេ​ម រុន និង​គ្រួសារ ចាប់ផ្តើម​ពង្រីក​ការដាំ​ស្លឹក​ខ្ទឹម​តាមបែប​ធម្មជាតិ​លើដី​ស្រែ​ទំហំ​រហូតដល់​ទៅ​កន្លះ​ហិកតា​។​

​កសិករ​វ័យ​៦០​ឆ្នាំ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ពីមុន​ខ្ញុំ​រកចំណូលបាន​តិច ព្រោះ​ដាំ​ជា​លក្ខណៈ​គ្រួសារ​។ ប៉ុន្តែ​បាន​អង្គការ​សេ​ដាក​ជួយ​បណ្ដុះបណ្ដាល ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទីផ្សារ និង​រកចំណូលបាន​ច្រើន​»​។ ដំណាំ​ស្លឹក​ខ្ទឹម​លើ​ផ្ទៃដី កន្លះ​ហិកតា​របស់លោក ចេ​ម រុន អាច​សល់​ប្រាក់ចំណូល ២​លាន​រៀល​ក្នុង​១​ខែ ដោយ​មួយថ្ងៃ​លោក​បាន​ចែកចាយ​ស្លឹក​ខ្ទឹម​នេះ​រហូតដល់​ទៅ​៧០​គីឡូក្រាម​ទៅ​ទីផ្សារ​នៅក្នុង​ស្រុក​ជុំ​គិរី​។ ក្រៅពី​ដាំ​សម្រាប់​លក់​កសិករ​ចំណាស់​រូបនេះ ក៏បាន​បណ្តុះ​ពូជ​ស្លឹក​ខ្ទឹម​សម្រាប់​លក់​ផងដែរ​។​

​ការដាំ​ដំណាំ​ស្លឹក​ខ្ទឹម​តាមបែប​ធម្មជាតិ ដោយ​មិន​ប្រើប្រាស់​ជីគីមី​នេះ បាន​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ​ខេត្តកំពត​មួយ​នេះ ឱ្យ​កាន់តែ​ធូរធារ រួមទាំង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​អ្នក​បរិភោគ​ជាពិសេស​។ ក្រោយពី​ជីវិត​ជោគជ័យ​លើ​មុខរបរ​ដាំ​ស្លឹក​ខ្ទឹម​លក់ លោក ចេ​ម រុន បាន​ក្លាយជា​កសិករ​គំរូ​ម្នាក់ ដែល​ពលរដ្ឋ​រស់នៅ​ឃុំ​ស្នាយ​អ​ញ្ជើ​ត ស្រុក​ជុំ​គិរី ចាប់ផ្តើម​ដំណាំ​ស្លឹក​ខ្ទឹម​ធម្មជាតិ​នេះ ដោយ​យក​គំរូ​តាម​កសិករ​វ័យ​៦០​ឆ្នាំ​ខាងលើ​។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

© រក្សាសិទ្ធិដោយ thmeythmey.com