កីឡាជាតិ
ជាតិ
លោក Honda ដឹកនាំ​ការហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​
14, Nov 2018 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ បន្ត​ការហ្វឹកហាត់​របស់ខ្លួន ក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់លោក Keisuke Honda ដែលជា​អ្នកចាត់ការ​ទូទៅ​។  ការហ្វឹកហាត់​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។​

 

​កម្ពុជា បាន​រង​បរាជ័យ​ទាំងពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដោយ​ចាញ់​ម៉ាឡេស៊ី ១-០ នៅក្នុង​ដី និង​បន្ត​ចាញ់ ៤-១ នៅ​ទឹក​មី​យ៉ាន់​ម៉ា ។ កម្ពុជា​នៅសល់​ជំនួប​ពីរ​ទៀត ដោយ​ត្រូវ​ស្វាគមន៍​ឡាវ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា មុនពេល​ទៅ​ជួប​វៀតណាម​នា​៤​ថ្ងៃ​បន្ទាប់​។​
 
​នៅក្នុង​ពូ​ល A នេះ ម៉ាឡេស៊ី មាន​៦​ពិន្ទុ​ពេញ ក្រោយ​ប្រកួត​បាន​៣​លើក ខណៈ​មី​យ៉ាន់​ម៉ា និង​វៀតណាម ឈ្នះ​ការប្រកួត​លើកដំបូង​ដូចៗ​គ្នា​។ កម្ពុជា និង​ឡាវ សុទ្ធតែ​ចាញ់​២​ប្រកួត​។​
 
​ដោយឡែក​នៅក្នុង​ពូ​ល B ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី មាន​៣​ពិន្ទុ​ស្មើគ្នា ដោយ​ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី ប្រកួត​បាន​២​លើក រីឯ​ថៃ និង​ហ្វីលីពីន ទើបបាន​១​លើក​។ ទី​ម័​រ​ខាងកើត​នៅ​បាត​តារាង​ដោយ​ចាញ់​ទាំង​២​លើកដំបូង​៕
 

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  Keisuke Honda
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com