ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គង់ សភា​៖ អតីត​តំណាងរាស្ត្រ CNRP នៅក្រៅ​ប្រទេស នឹង​ចូល​ឲ្យ​ចាប់ខ្លួន ដូច​លោក សម រង្ស៊ី បើ​ភ្នាល់​ចាញ់​សម្ដេច ហ៊ុន សែន​
15, Nov 2018 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី និង​ក្រុម​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប ដែល​បាន​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស នឹងធ្វើ​ដំណើរ​ចូលទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នាពេល​ខាងមុខនេះ​។ នេះ​ជាការ​លើកឡើង​របស់លោក គង់ សភា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រាប់​ឲ្យ​ពលរដ្ឋ​នៅ​កម្ពុជា ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀមខ្លួន​ទទួល​លោក សម រង្ស៊ី និង​ក្រុម​ខ្លួន​។​

 
​ថ្លែង​ពី​ប្រទេស​កាណាដា លោក គង់ សភា ដែល​កំពុង​រស់នៅ​ទីនោះ​ជាច្រើន​ខែ​មកហើយ​នេះ បាន​ប្រាប់ថា ការ​ចូលមក​កម្ពុជា​វិញ ដើម្បី​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន គឺធ្វើឡើង​តាមរយៈ​ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន ក្នុងករណី​ដែល​គ្មាន​ការដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក គង់ សភា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូចតទៅ​៖



 
​បើទោះជា​គ្មាន​អ្នក​ជឿថា លោក សម រង្ស៊ី ហ៊ាន​ចូល​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ដូច​ជាការ​ភ្នាល់​ក្តី ក៏​លោក គង់ សភា មិន​គិត​ដូច​គេ​ដែរ​។ សម្រាប់​លោក គង់ សភា ដែល​សុខចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​តាម​លោក សម រង្ស៊ី នេះ ជឿជាក់ថា អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​រូបនេះ នឹង​អនុវត្តតាម​ការសន្យា ដែល​មនុស្ស​គ្រប់គ្នា​នឹង​ស្មាន​មិន​ដល់ ។ 
 
​បើតាម​លោក សភា ការដាក់​សេរីភាព​របស់លោក សម រង្ស៊ី មក​ភ្នាល់​ជាមួយ​សម្ដេច ហ៊ុន សែន ជុំវិញ​ការដោះលែង​លោក កឹម សុខា នេះ គឺ​យុទ្ធសាស្ត្រ​របស់លោក សម រង្ស៊ី ក្នុងការ​ចូលមក​ប្រទេស​កម្ពុជា​វិញ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​គាត់ ក្នុងទិសដៅ​ស្វែងរក​ច្រកចេញ​នយោបាយ​។​
 
​លោក គង់ សភា ដែល​ជឿជាក់​លើ​ឆន្ទៈ​លោក សម រង្ស៊ី ហ៊ាន​អះអាង​ព្រឹត្តិការណ៍​នយោបាយ នឹង​កើតឡើង​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ​៕
 

Tag:
 គង់ សភា​
  សម រង្ស៊ី​
  កឹម សុខា​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com