ជាតិ
សេដ្ឋកិច្ច
រដ្ឋសភា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​ចាយ​ថវិកាជាតិ ៦,៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩
15, Nov 2018 , 7:57 pm        
រូបភាព
រូបភាព៖ រដ្ឋសភាជាតិ
រូបភាព៖ រដ្ឋសភាជាតិ
ដោយ:

ភ្នំពេញ​៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល ត្រូវបាន​រដ្ឋសភា​អនុម័ត នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ​។ ការអនុម័ត​នេះ​ត្រូវបាន​ធ្វើឡើង​នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ដែល​ដឹកនាំ​ដោយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​។​


 
​សេចក្ដីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ មាន​៦​ជំពូក និង​១៣​មាត្រា ដែល​ត្រូវ​បានអនុម័ត​ដោយ​សំឡេង​១១៣​លើ​១១៥ ។​ សេចក្ដីព្រាងច្បាប់​នេះ បានកំណត់​ការចំណាយ​ថវិកាជាតិ ២៧១៦៤៩៩៦ លាន​រៀល (​ប្រមាណ ៦,៧​ពាន់​លាន​ដុល្លារ​) កើនឡើង ១១,៤​ភាគរយ បើ​ធៀប​នឹង ៦,០៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨ ។ ដោយឡែក​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ក្នុងប្រទេស​ប្រមាណ ៥,២​ពាន់​លាន​ដុល្លារ និង​គ្រោង​ខ្ចី​ប្រមាណ ១,៩​ពាន់​លាន​ដុល្លារ ដើម្បី​បំពេញតម្រូវការ​ចាយវាយ​ថវិកាជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com