ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មុខសញ្ញា​ទាំងនេះ​បញ្ជាក់ថា​អ្នក​កំពុងមាន​ជំងឺ​ទឹកនោមផ្អែម​
16, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រោគសញ្ញា​ដែល​អាច​បង្ហាញ​អ្នក​ថា អ្នក​កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
1. នៅពេលដែល​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​កាន់តែ​ខ្ពស់ នោះ​អ្នក​នឹងមាន​នោម​កាន់តែច្រើន ដោយ​អ្នក​អាច​ចូល​បន្ទប់ទឹក​ច្រើនដង​ខុសពី​ពេល​ធម្មតា​។​
 
2. នៅពេលដែល​អ្នក​បត់ជើង​តូច​ច្រើនដង អ្នកនឹង​ចាប់ផ្តើម​ស្រេកទឹក​ខ្លាំង ដោយ​តែងតែ​ចង់​ញ៉ាំ​ទឹក​មិន​ឈប់​ឡើយ​។ ការ​ពិសារ​ទឹក​របស់​អ្នក​អាចនិយាយបាន​ថា​ខុស​ប្រក្រតី​ខ្លាំង​។​
 
3. នៅពេលដែល​ជាតិ​ស្ករ​ឡើង​កាន់តែ​ខ្ពស់ ភ្នែក​របស់​អ្នកនឹង​ចាប់ផ្តើម​ស្រវាំង ដោយ​ធ្វើ​ឲ្យ​អ្នកមើល​អ្វី​មិនឃើញ​ច្បាស់​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ទៅពិនិត្យ​ឲ្យ​បាន​ច្បាស់​ពេលដែល​មាន​អាកា​រៈ​នេះ​។​
 
4. ប្រសិនជា​នៅពេលដែល​សុខៗ​ស្បែក​អ្នក​រមាស់​ខុសពី​ធម្មតា ដោយ​មិនដឹង​ពី​មូលហេតុ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ជំងឺ​ទឹកនោមផ្អែម​មួយ​នេះ ដោយ​គួរតែ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ដឹងថា​អ្នកមាន​ជំងឺ​មួយ​នេះ​ឬទេ​។​
 
5. នៅពេលដែល​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម អារម្មណ៍​របស់​អ្នកនឹង​ឡើង​ចុះ​មិនធម្មតា​ឡើយ ដោយមាន​ពេលខ្លះ​សប្បាយចិត្ត​ខ្លាំង ហើយ​ពេលខ្លះ​ពិបាកចិត្ត និង​មួល​ម៉ៅ​ខ្លាំង​។ ដូចនេះ បើ​អ្នក​កើតមាន​អាកា​រៈទាំង​នេះ អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព ទើប​អាច​ព្យាបាល​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com