កីឡាអន្តរជាតិ
អន្តរជាតិ
Premier League សម្រេចប្រើ VAR ចាប់ពីរដូវកាលក្រោយទៅ
× វីដេអូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) ត្រូវបានកំណត់ឲ្យប្រើក្នុងក្របខណ្ឌ Premier League ជាលើកដំបូងចាប់ពីរដូវកាលក្រោយតទៅ បន្ទាប់ពីបណ្តាក្លិបនៃក្របខណ្ឌកំពូលនេះបានយល់ព្រមលើលក្ខខណ្ឌរបស់បច្ចេកវិទ្យានេះ។
VAR ត្រូវបានប្រើប្រាស់ដោយជោគជ័យក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ីកន្លងមក ហើយក៏កំពុងដំណើរការនៅលីគកំពូលអ៊ីតាលី អាល្លឺម៉ង់ និងអេស្ប៉ាញ រូមទាំងក្នុងការប្រកួតពាន FA Cup និង Carabao Cup ផងដែរ។
មុនសម្រេចចិត្តដាក់ឲ្យប្រើប្រាស់ VAR នេះ Premier League ក៏ធ្លាប់បោះឆ្នោតបដិសេធប្រើវានៅរដូវកាល ២០១៨-២០១៩ ម្តងដែរកាលពីខែមេសាកន្លងទៅ។
កាលពីចុងសប្តាហ៍មុនកីឡាករ Charlie Austin របស់ Southampton បានអំពាវនាវឲ្យមានការផ្លាស់ប្តូរមួយដែរ ក្រោយពីរូបគេបានស៊ុតបញ្ចូលទី ប៉ុន្តែត្រូវអាជ្ញាកណ្តាលមិនឲ្យព្រោះគិតថាជាបាល់ offside អំឡុងការប្រកួតទល់នឹង Watford នៃក្របខណ្ឌកំពូលអង់គ្លេស។ Austin បានហៅការសម្រេចរបស់អាជ្ញាកណ្តាលនៅពេលនោះថាដូចជារឿងកំប្លែង។
បច្ចេកវិទ្យាVAR ក៏នឹងត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌ Champions League ចាប់ពីរដូវកាលក្រោយដូចគ្នាដែរ៕
Tag:
បាល់ទាត់
VAR
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com