អត្ថបទពាណិជ្ជកម្ម
ប្រាក់រង្វាន់​៧០​លាន​រៀល​ពី​ខា​រ៉ា​បាវ ធ្លាក់​ដល់ដៃ​កសិករ​ម្នាក់​នៅ​ខេត្តពោធិ៍សាត់​
16, Nov 2018 , 10:42 am        
រូបភាព
​កសិករ​ម្នា​ក់វ័យ​ចំណាស់​ម្នាក់ ឈ្មោះ សុង ឌី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​កំពង់​ក្រសាំង​ក្រោម ឃុំ​កណ្តៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ មានសំណាង​បានឈ្នះ​រង្វាន់​ធំ ពី​ភេសជ្ជ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់​៧០​លាន​រៀល​។​
 
​លោក សុង ឌី បាន​រៀបរាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះ​កត្តា​ជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​ខ្លាំង ដោយសារតែ​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ និង​ធ្លាក់ខ្លួន​ពិការ​ស្ទើរ​ទាំងស្រុង មិនអាច​មានលទ្ធភាព​ប្រកប​កិច្ចការងារ​បាន​នោះទេ ពោលគឺ​អាស្រ័យ​ដោយសារ​ប្រពន្ធ និង​កូនៗ ជួយ​ទំនុកបម្រុង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ស្រាប់តែ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក​បាន​ទៅលេង​បងប្អូន និង​អ្នកភូមិ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​អស់កម្លាំង​ក៏​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ទទួលទាន លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​៧០​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ​លោក​ពិតជា​រីករាយ និង​រំភើប​ជាខ្លាំង ព្រោះ​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​នៅលើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​ពេលនេះ​លោក​ក៏មាន​ឱកាស ក្លាយជា​អ្នកមាន​សំណាង​ដូច​គេ​ដែរ​។ លោក សុង ឌី បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ទឹកប្រាក់​រង្វាន់​៧០​លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​ព្យាបាល​ជំងឺ ដែល​កំពុងមាន​ជាប់​ប្រចាំកាយ និង​ទុក​មួយចំនួនទៀត​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។ ជាមួយគ្នានេះ ផងដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ភេសជ្ជៈ ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន ហើយក៏​សូម​អំពាវនាវ​ដល់​មហា​ជន​ទូទៅ​បន្ត​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដើម្បី​មានឱកាស​ទទួល​សំណាង​ដូចជា​រូបលោក ។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ ៧០​លាន​រៀល ចំនួន​៥០​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​៥០ រង្វាន់​, ទូរស័ព្ទដៃ iPhone ចំនួន​៥០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ​។ អ្នក​ទទួលទាន អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​៧០​លាន​រៀល​,​អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ នឹងមាន​សំណាង​បានទទួល​រង្វាន់​៧​លាន​រៀល​។ ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៧០​ម៉ឺន​រៀល​។ 
 
​សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ​៕ 
 





© រក្សាសិទ្ធិដោយ thmeythmey.com