ជាតិ
អត្ថបទពាណិជ្ជកម្ម
Baby Outlet រៀបចំ​ពិព័រណ៍​មួយទៀត​នៅ​ចុងឆ្នាំ​នេះ ដែល​ធំ​ជាងមុន​,​យូរ​ជាងមុន ឯ​Promotion​វិញ កប់ៗ​
16, Nov 2018 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ Baby Outlet ដែលជា​ហាង​ទំនិញ​កុមារ​ដ៏​ធំជាងគេ​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ដ៏​ធំ​មួយទៀត ដើម្បី​ផ្តល់ឱកាស​ដល់​អតិថិជន​បានទទួល​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អ​ទាក់ទង​នឹង​ការចិញ្ចឹម​បីបាច់​កូនៗ ក៏​ដូច​ការទិញ​ទំនិញ​ដែលមាន​គុណភាព តម្លៃ​សមរម្យ ព្រមទាំង​ទទួលបាន​បញ្ចុះតម្លៃ​កប់ៗ និង​មានការ​ថែម​ជូន​កាដូ​យ៉ាង​ពេញចិត្ត​ថែមទៀត​។​
 
​ពិព័រណ៍ Promotion ចុងឆ្នាំ ​របស់​បេ​ប៊ី អោត​ឡេ​ត នឹង​ប្រារព្ធ​ធ្វើឡើង​ធំ​ជាង​មុន និង​រយៈពេល​យូរ​ជាង​ពិព័រណ៍​ដែល​បេ​ប៊ី អោត​ឡេ​ត ធ្លាប់បាន​រៀបចំ​កន្លង​មក​។ ព័រ​ណ៍ Promotion ចុងឆ្នាំ​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ​ខាងមុខនេះ នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។ 

 
នៅក្នុង​ពិព័រណ៍​នាពេល​ខាងមុខនេះ នឹងមាន​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប មកពី​មន្ទីរពេទ្យ​ល្បីៗ​ចូលរួម​ផ្តល់​ការពិគ្រោះ​យោបល់​ពី​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ដែល​ចូលរួម​។ ជាពិសេស​នោះ​ក៏​នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​លក់​ផលិតផល​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​ង​ដែរ​។​

​ខាងក្រោម​នេះ ជា​សកម្មភាព និង​ភាពសប្បាយ​រីករាយ​រប​ស់​តំណាង​ក្រុមហ៊ុន​លក់​ផលិតផល​ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល ដែល​បេ​ប៊ី អោត​ឡេ​ត បានរៀបចំ​កាលពីពេល​កន្លងទៅ​៖ 
 
 
​ដូច្នេះ​កុំ​ឲ្យ​ខកខាន​ឲ្យ​សោះ​ណា៎​!!! ចូលរួម​ឥតគិតថ្លៃ ទិញ​បាន​ផលិតផល​ល្អ ទទួលបាន​ការបញ្ចុះ​តម្លៃ និង​បាន​កាដូ​ទៀត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com