ខ្មែរក្រហម
ជាតិ
ទូតអាមេរិកសាទរចំពោះសាលក្រមសំណុំរឿង០០២/០២ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt។ រូបថត AFP
× ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានស្វាគមន៍សាលក្រមនៅថ្ងៃទី១៦ខែវិច្ឆិកា នេះ ដែលកំណត់ឲ្យអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា ជាប់ទោសមួយជីវិតក្នុងសំណុំរឿង០០២/០២ ក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។
សម្រាប់លោក Heidt ថ្វីត្បិតតែត្រូវសាលក្រមនេះ ហាក់ដូចជា យឺតយ៉ាវបន្តិចក៏ដោយ តែវាជាជំហានជាប្រវត្តិសាស្ត្រសំរាប់ប្រទេសកម្ពុជា។ លោកបានលើកឡើងថា៖ «សហរដ្ឋអាមេរិកសូមសាទរចំពោះជនរងគ្រោះ និងអ្នកគាំទ្ររបស់គេ ដែលបានខិតខំដោយគ្មានស្រាកស្រាន្ត ដើម្បីអោយមានការទទួលខុសត្រូវ និងសូមសាទរចំពោះសាក្សីដែលមានសេចក្តីក្លាហានក្នុងការប្រាប់ពីការពិតដែលឈឺចាប់ អំពីបទរំលោភបំពានគួរអោយរន្ធត់ ដែលពួកគេបានទទួលរង»។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានសាទរផងដែរ ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានផ្តល់ជាកន្លែងផ្តល់យុត្តិធម៌សំរាប់ជនរងគ្រោះដោយសារបទឧក្រិដ្ឋដ៏សែនយង់ឃ្នងនៃរបបខ្មែរក្រហម៕
© រក្សាសិទ្ធិដោយ thmeythmey.com