ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជា​អ្នកគ្រប់គ្រង ចាន់​ណេ​ត តែង​ពន្យល់ និង​លើកទឹកចិត្ត​បុគ្គលិក ឲ្យ​សម្រេចបាន​គោលដៅ​ក្រុមហ៊ុន​
16, Nov 2018 , 2:14 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា សោម​បូ​ព្រឿង ចាន់​ណេ​ត គឺជា​អ្នកគ្រប់គ្រង​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​ជាង​២​ឆ្នាំ​មកហើយ​។ កញ្ញា ចាន់​ណេ​ត បាន​វិវត្តន៍​ខ្លួន​ពី​អ្នក​គិតលុយ មកកាន់​តំណែង​ជា​អ្នកគ្រប់គ្រង​សាខា ហាង​បេ​ប៊ី អោត​ឡេ​ត ដ៏​ធំ​មួយ​នេះ គឺ​ដោយសារតែ​ការខិតខំ​បណ្តុះបណ្តាល បង្ហាត់បង្រៀន និង​ការលើកទឹកចិត្ត ពី​គណៈ​គ្រប់គ្រង​ហាង ក៏ដូចជា​ការ​ជ្រោមជ្រែង​ពី​បុគ្គលិក​គ្រប់ផ្នែក​ទាំងអស់​។


 
​បញ្ហា​ប្រឈម គឺ​ច្បាស់​ជាមាន​សម្រាប់ កញ្ញា ចាន់​ណេ​ត ក្នុងនាម​ជា​អ្នក​នៅ​កណ្តាល​រវាង​បុគ្គលិក និង​ម្ចាស់​ក្រុមហ៊ុន​។ ប៉ុន្តែ​ទោះយ៉ាងណា កញ្ញា នៅតែ​មិន​រាថយ និង​តែងតែ​ខិតខំ​រក​ដំណោះស្រាយ​ឲ្យ​ល្អជា​និច្ច​។ ទន្ទឹមនឹងនេះ យុវតី​វ័យ ២៧​ឆ្នាំ​រូបនេះ តែងតែ​ព្យាយាម​ពន្យល់ និង​លើកទឹកចិត្ត​បុគ្គលិក​ទាំងអស់​ឲ្យ​សហការគ្នា ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​អ្វីដែល​ក្រុមហ៊ុន​ត្រូវការ​។ 

 
​សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា សោម​បូ​ព្រឿង ចាន់​ណេ​ត អ្នកគ្រប់គ្រង​ហាង​បេ​ប៊ី អោត​ឡេ​ត​សាខា​កម្ពុជា​ក្រោម ដូចតទៅ​៖
 

Tag:
 បេ​ប៊ី អោត​ឡេ​ត​
 ​កុមារ​
 ​ទារក​
© រក្សាសិទ្ធិដោយ thmeythmey.com