កីឡាអន្តរជាតិ
អន្តរជាតិ
VAR នឹងដាក់ឲ្យប្រើក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០១៩
× ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) នឹងត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍ការប្រកួត Asian Cup ឆ្នាំ២០១៩ គិតចាប់ពីវគ្គ១/៤ផ្តាច់ព្រ័ត្រតទៅ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីអាស៊ី (AFC) នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
អង្គភាពគ្រប់គ្រងកីឡាប្រចាំតំបន់អាស៊ីដែលបានប្រកាសពីផែនការដំបូងរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះកាលពីខែកញ្ញានោះ បញ្ជាក់ថានឹងប្រើប្រព័ន្ធ VAR ចំនួន៧ប្រកួត ដោយក្នុងនោះនៅវគ្គ៨ក្រុមចុងក្រោយ ៤ប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ប្រកួត និងប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា AFC ថាខ្លួនបានយល់ព្រមពីអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA និងក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា IFAB ដើម្បីដាក់ឲ្យប្រើប្រាស់ VAR នៅ Asian Cup 2019 ដែលចាប់ផ្តើមការប្រកួតពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ក្នុងប្រទេសអេមេរ៉ាតអារ៉ាប់រួម។
VAR បានដាក់ឲ្យប្រើប្រាស់នៅក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ អ៊ីតាលី serie A និង Bundesliga រហស់អាល្លឺម៉ង់រួចហើយតាំងពីដើមរដូវកាលថ្មីនេះ មុនជោគជ័យក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីកន្លងមក។
សូមបញ្ជាក់ថា Asian Cup ឆ្នាំ ២០១៩ បានកើនក្រុមរហូតដល់ ២៤ប្រទេស ខណៈកាលពីព្រឹត្តិការណ៍មុខៗមានតែ១៦ប្រទេសចូលរួមប៉ុណ្ណោះ៕
Tag:
បាល់ទាត់
VAR
Asian Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com