អត្ថបទពាណិជ្ជកម្ម
រថយន្ត​សម្អាត​ផ្លូវ ចាប់ផ្តើម​សម្អាត​ទីក្រុង​ភ្នំពេញ​សម្រាប់​បុណ្យអុំទូក​ឆ្នាំ​២០១៨
16, Nov 2018 , 2:55 pm        
រូបភាព
​រថយន្ត​សម្អាត​ផ្លូវ ខ្មែរ ប៊ែ​វើ​រី​ជី​ស បានចាប់ផ្តើម​សម្អាត​ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខាងមុខនេះ​។ រថយន្ត​សំអាត​ផ្លូវ​ចំនួន​បួន​គ្រឿង កំពុង​សម្អាត​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ផ្តើម​ពីថ្ងៃ​ទី​១៥ រហូតដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​
 
​លោក ហុង អាន ប្រធាន​ក្រុម​អ្នកបើកបរ​រថយន្ត​សម្អាត​ផ្លូវ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន  ឲ្យ​ដឹងថា​៖«​រៀងរាល់ថ្ងៃ ពួកយើង​ចេញ​ធ្វើ​ប្រ​ត្តិ​ប​ត្តិ​ការសម្អាត​ផ្លូវ​ក្នុង​ទីក្រុង ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រសើរ​ជាង​មុន​។ ពួកយើង​ត្រូវធ្វើ​ចរាចរណ៍ និង​សម្អាត​ផ្លូវ ក្រោមកម្តៅថ្ងៃ​ស្ទើរ​រៀងរាល់ថ្ងៃ​។ ទោះបីជា​ការងារ​នេះ មាន​ភាព​នឿយហត់​យ៉ាងណា ពួកយើង​សប្បាយចិត្ត ដែល​បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត​។​»


 
​សមាជិក​ក្រុម​អ្នកបើកបរ​រថយន្ត​សម្អាត​ផ្លូវ កំពុង​មមាញឹក​ក្នុងការ​សម្អាត​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​អបអរ​បុណ្យប្រពៃណី ដែល​នឹង​ឈានចូល​មកដល់​ខាងមុខនេះ​។ លោក ហុង អាន  បាន​បន្តថា​៖«​ពួកយើង​ពេញចិត្ត​នឹង​បំពេញការងារ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត និង​រីករាយ​អំឡុងពេល​បុណ្យអុំទូក ក្នុង​ទីក្រុង​ដែលមាន​បរិស្ថាន​ស្អាត​។​»
​ក្នុង​យុទ្ធនាការ «​ទីក្រុង​ស្អាត សុខភាព​ល្អ​« ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែង​បញ្ជូន​រថយន្ត​សម្អាត​ផ្លូវ​ពីរ​គ្រឿង ទៅ​សម្អាត​ផ្លូវ​នានា​នៅ​គ្រប់​ខេត្ត​រាជធានី នៃ​ព្រះរាជានាចក្រ​កម្ពុជា​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com