អត្ថបទពាណិជ្ជកម្ម
អ្នកស្រី ហាក់ ង៉ិ​ច​ជូ ក្លាយជា​ម្ចាស់​ទឹកប្រាក់ ១០០​លាន​រៀល ពី​អ៊ី​ឈី​តាន់​
16, Nov 2018 , 3:27 pm        
រូបភាព
​រកឃើញ​អតិថិជន​ដែលមាន​សំណាង​ម្នាក់​ទៀតហើយ ដែលជា​ម្ចាស់​ប្រាក់រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ នោះ​គឺ​អតិថិជន ឈ្មោះ ហាក់ ង៉ិ​ច​ជូ អាយុ ៦៣​ឆ្នាំ​។ បច្ចុប្បន្ន​គាត់​ជា​ស្ដ្រី​មេផ្ទះ និង​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ថ្មី  ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត កណ្តាល​។​
 
​នៅ​ថ្ងៃ​ដែល​ប្រគល់​រង្វាន់​នៅ​លំនៅដ្ឋាន អ្នកស្រី​បាន​ឲ្យ​ដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​សម្រាក​ពី​ការរៀបចំ​ផ្ទះ និង​ដាំ​ស្លរ អ្នកស្រី​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូលែន ដែលមាន​លក់​នៅ​ជិត​ផ្ទះ​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។ ភ្លាមនោះ  អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយ​បាន​ស្រែកប្រាប់​អ្នកជិតខាង​ឲ្យ​បានដឹង និង​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​គម្រប​ដប​ស្រាប់​។ អ្នកស្រី​បានបញ្ជាក់​ថា អ្នកស្រី នឹង​យកប្រាក់​រង្វាន់​នេះ​មួយចំនួន​សម្រាប់​ព្យាបាល​ជំងឺ និង​ទុក​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទៅ​ថ្ងៃ​អនាគត ព្រោះ​បច្ចុប្បន្ន វ័យ​ក៏​កាន់តែ​ចាស់​ទៅហើយ​។ 


 
​គួរ​បញ្ជាក់ថា ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន ដែល​តែង​គាំទ្រ​ផលិតផល តែ​បៃតង អ៊ី​ឈី​តាន់ ក្រុមហ៊ុន​បាន​បង្កើន​រង្វាន់​ធំ គឺ​ទឹកប្រាក់​១០០​លាន​រៀល រហូតដល់​៥០​រង្វាន់​,​រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​៥០ គ្រឿង , រង្វាន់ iPhone ចំនួន​៥០​គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន ៥,០០០,០០០ (៥​លាន​) រង្វាន់​។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក​៕



© រក្សាសិទ្ធិដោយ thmeythmey.com