កីឡាអន្តរជាតិ
អន្តរជាតិ
Rooney លា​ជម្រើសជាតិ​អង់គ្លេស​ទាំង​ទឹកភ្នែក​
16, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​ឆ្នើម Wayne Rooney សម្រក់​ទឹកភ្នែក​អំឡុងពេល​ប្រកាស​លាគ្នា​ជាមួយ​មិត្ត​រួម​ជាតិ​ក្នុង​បន្ទប់​ដូរ​សម្លៀកបំពាក់​នា​កីឡដ្ឋាន Wembley ក្រោយ​ការបង្ហាញ​ខ្លួនរ​ជា​លើក​ទី ១២០ និង​ចុងក្រោយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។


 
​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​រាត្រី​ថ្ងៃទី​១៥ ខែវិច្ឆិកា តោ​កំណាច​អង់គ្លេស​បាន​យកឈ្នះ​អាមេរិក​ដោយ​លទ្ធផល ៣-០ ដែល​ធ្វើបាន​ដោយ Jesse Lingard ខ្សែការពារ Trent Alexander-Arnold និង​ខ្សែប្រយុទ្ធ Callum Wilson​។ Rooney ដែល​បានប្រកាស​ចូល​និ​វ​ត្តិ​ន៍​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ឆ្នាំ​២០១៧ ក៏ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលរួម​ក្រុម​វិញ​ដែរ តែ​សម្រាប់​ជាការ​អរគុណ និង​ផ្តល់​កិត្តិយស​ដល់​រូបគេ​ប៉​ណ្ណោះ ដែល​បាន​បំបែ​កំណត់ត្រា​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់គេ​។​


 
​ខ្សែប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​ដែល​បច្ចុប្បន្នកំពុង​ក្របក​អាជីព​នៅ​លី​គ​កំពូល​អាមេរិក DC United ត្រូវ​បង្ហាញខ្លួន​ឲ្យ​គ្រប់​ចំនួន ១២០​ប្រកួត និង​ជា​លើកចុងក្រោយ​របស់គេ ក្រោយ​រក​គ្រាប់​បាល់​បំបែក​កំណត់ត្រា ក្នុងនាម​កីឡាករ​ដែល​ស៊ុត​ឲ្យ​ក្រុម​អង់គ្លេស​ច្រើនជាងគេ​ចំនួប ៥៣​គ្រាប់ ។​
 
Rooney បាន​លា​ក្រុម​ទាំង​ទឹកភ្នែក ដោយ​ក្តី​អា​លោះ​អាល័យ​និង​អរគុណ​កីឡាករ និង​បុគ្គលិក​ទាំងអស់​ដែល​ផ្តល់​ការស្វាគមន៍​ដ៏​កក់ក្តៅ​ដល់​រូបគេ​នា​ការ​បង្ហាញខ្លួន​លើកចុងក្រោយ​នេះ​។​
 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​បិសាច​ក្រហម Manchester United និង Everton រូបនេះ​ក៏បាន​និយាយ​គាំទ្រ​ដល់​មិត្ត​រួម​ជាតិ​របស់គេ Harry Kane ដោយ​អះអាងថា ខ្សែប្រយុទ្ធ​លេចធ្លោ​របស់ Spurs នេះ​នឹង​អាច​បំបែក​កំណត់ត្រា​របស់ខ្លួន​បាន​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com