ជាតិ
គណៈមេធាវី​៖ លោក ហ៊ាង ឫទ្ធី មិនមែនជា​មេធាវី​ដែល​បាន​ចុះបញ្ជី​ឡើយ​
16, Nov 2018 , 7:39 pm        
រូបភាព
លោក ហ៊ាង ឫទ្ធី អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លោក ហ៊ាង ឫទ្ធី អតីតអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
ដោយ: ថ្មីៗ
​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ច្រានចោល​មុខងារ តួនាទី និង​ឋានៈ ជា «​មេធាវី​» របស់លោក ហ៊ាង ឫទ្ធី អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។​

 
​ប្រតិ​កម្មនេះ កើតឡើង​បន្ទាប់ពី​លោក ហ៊ាង ឫទ្ធី ផ្តល់​បទ​សម្ភាស​មួយ​ដល់​វិទ្យុ​អាស៊ី សេរី ពាក់ព័ន្ធ​ករណី លោក កឹម សុខា​។ ក្នុង​បទ​សម្ភាស លោក ហ៊ាង ឫទ្ធី ត្រូវបាន​ហៅថា «​លោក​បណ្ឌិត​មេធាវី​»​។ សម្រាប់​គណៈមេធាវី ការហៅ​បែបនេះ គឺជា​កំហុស​យ៉ាងធ្ងន់ធ្ងរ ព្រោះ​លោក ហ៊ាង ឫទ្ធី មិនមែនជា​មេធាវី​ដែល​បាន​ចុះបញ្ជី​ក្នុង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះឡើយ​។​
 
​គណៈមេធាវី ក៏​ព្រមាន​ចាត់វិធានការ​គ្រប់​មធ្យោបាយ​តាម​នីតិវិធី​ច្បាប់ ជុំវិញ​ការប្រើប្រាស់ មុខងារ តួនាទី និង​ឋានៈ ជា​មេធាវី ដែល​ធ្វើ​ឲ្យ​សាធារណជន​ភ័ន្តច្រឡំ ហើយ​បណ្តាល​ឲ្យ​ប៉ះពាល់​កិត្តិយស​មេធាវី និង​ស្ថាប័ន​គណៈមេធាវី​៕
 

Tag:
 ​ហ៊ាង ឫទ្ធី​
  គណៈមេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com