អត្ថបទពាណិជ្ជកម្ម
តារា​ផេ សហការ​ជាមួយ​ក្រសួង​សាធារណការ ក្នុង​ការទូទាត់​វិក្កយបត្រ​ថ្លៃ​សេវាសាធារណៈ និង​សេវា​ផ្សេងៗ​
16, Nov 2018 , 4:32 pm        
រូបភាព
​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក ដែលមាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម តារា​ផេ ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កា​រប​ម្រី​សេវា​ទូទាត់ ថ្លៃ​សេវាកម្ម​រហ័ស តាមរយៈ​សេវាកម្ម​តារា​ផេ ទាក់ទង​នឹង​ការចុះបញ្ជី​យានយន្ត ចេញ​បណ្ណ​បើកបរ​យានយន្ត និង​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​។ កិច្ចព្រមព្រៀង​នេះ​នឹង​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន ក្នុង​ការបង់​កម្រៃ​សេវាសាធារណៈ កាត់បន្ថយ​ពេលវេលា​។
 
​សេវា​នេះ នឹងដាក់​ជូន​ឲ្យ​អតិថិជន​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោកអ្នក​អាច ធ្វើ​ការបង់​ផ្ទាល់ តាម​កម្មវិធី​តារា​ផេ App ឬ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ​តារា​ផេ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ បច្ចុប្បន្ន តារា​ផេ មាន​ភ្នាក់ងារ​ច្រើនជាង ២៣០០​កន្លែង ទូទាំងប្រទេស​កម្ពុជា ដែល ចាំ​បម្រើ​រាល់​តម្រូវការ​របស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា លោកអ្នក​អាច​ប្រើ​កម្មវិធី DaraPay App ដើម្បី​វេរ​លុយ​, បញ្ចូល​លុយ​ទូរ​សព្ទ និង​ស្កេ​ន​ចាយលុយ ជាមួយ​ដៃគូ​ពាណិជ្ជករ​ច្រើនជាង​១០០០​ហាង ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប​។ ប្រញាប់​ឡើង​ទាញយក​តារា​ផេ App  ឥឡូវនេះ ដើម្បី​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ ព្រមទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិ​ជ ន​របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ ០៨១ ៧៩៩ ៨៨៨ ឬ ០២៣ ៩៨៩ ៨០៩​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។  
 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​នេះ​៖ https://goo.gl/7tvY1E ។ 
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​៕

© រក្សាសិទ្ធិដោយ thmeythmey.com