ជាតិ
ក្រោយ​ទះកំផ្លៀង​ប្រពន្ធ អធិការ​ក្រុង​ដូន​កែវ ត្រូវ​បញ្ឈរជើង​
16, Nov 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ វរសេនីយ៍ឯក ឆាយ សាវុធ អធិការ​ស្រុក​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​ផ្អាក​កា​ងារ​ជា​បណ្តោះអាសន្ន ក្រោយពី​ប្រើប្រាស់​អំពើហិង្សា​លើ​ភរិយា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​។


 
​ការផ្អាក​ការងារ​របស់​អធិការ​រូបនេះ គឺជា​បញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកស្រី ពៅ សុភាព ជា​ភរិយា បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​អំពើហិង្សា​របស់លោក ឆាយ សាវុធ ជា​ស្វាមី បាន​វាយ​អ្នកស្រី ក្នុងពេល​អ្នកស្រី ទៅ​ទាន់​ស្វាមី នៅ​ជាមួយ​ស្រី​កំណាន់ កាលពី​យប់​ម៉ោង​១០ ថ្ងៃទី​១៥ វិច្ឆិកា​។ 
 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​លោក ឆាយ សាវុធ បាន​ទះកំភ្លៀង​ភរិយា នៅ​ចំពោះមុខ​ស្រី​ស្នេហ៍ បណ្តាល​ឲ្យ​មាន​ស្នាមរបួស​នៅលើ​មុខ​។ លោក បាន​សារភាពថា លោក​ពិតជា​បាន​ទះកំភ្លៀង​ភរិយា​មែន ដោយ​លើក​ហេតុផល​ថា ដោយសារតែ​ភរិយា​របស់លោក បាន​បើករថយន្ត បុក​រថយន្ត​របស់លោក​ពីក្រោយ បណ្តាល​ឲ្យ​មានការ​ខូចខាត​»៕ 
 
 

Tag:
 ភរិយា​
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com