ជាតិ
សិល្បះ
សព​អ្នកប្រាជ្ញ​ចាប៉ី ប្រាជ្ញ ឈួន នឹងត្រូវ​បូជា​ថ្ងៃទី​១៩​វិច្ឆិកា​
17, Nov 2018 , 9:08 am        
រូបភាព
​ប្រជាពលរដ្ឋ អាច​ទៅ​គោរព​វិញ្ញាណក្ខន្ធព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន នៅ​វត្ត​បទុម​វ​ត្តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្រុមគ្រួសារ បាន​ប្រាប់ថា សព​របស់​អ្នកប្រាជ្ញ​ចាប៉ីដងវែង​រូបនេះ នឹងត្រូវ​បូជា​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ក្នុង​វត្ត​បទុម​វ​ត្តី​តែម្តង​។



មកដល់ពេលនេះ នៅកន្លែងរៀបចំពិធីបុណ្យ គេ ឃើញមានតែក្រុមគ្រួសារនិងសាច់ញាតិប៉ុណ្ណោះ ឯប្រជាពលរដ្ឋទូទៅ មន្រ្តីរាជការ និងសិល្បករផ្សេងៗ គេពុំទាន់ឃើញនៅឡើយទេ។ នេះបើតាមការសង្កេតរបស់អ្នកសារព័ត៌មានថ្មីៗ ដែលកំពុងស្ថិតនៅទីនោះផ្ទាល់។ 
 
​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បានទទួល​មរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ​ ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​១:៣០​នាទី ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​។ លោក មាន​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ ដូចជា​លើសឈាម តម្រង់​នោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។ 



​សិល្បករ​ចាប៉ីដងវែង​កំពូល​រូបនេះ មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ លោក បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​។​


​​
កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​របស់លោក ធ្វើទុក្ខ​ខ្លាំង ដែល​ជំរុញ​ឲ្យ​គ្រួសារ សម្រេចចិត្ត​បញ្ជូន​លោក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មុននឹង​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​៕ 

Tag:
 ប្រាជ្ញ ឈួន
© រក្សាសិទ្ធិដោយ thmeythmey.com