អត្ថបទពាណិជ្ជកម្ម
OPPO R17 Pro បំពាក់​មកជា​មួយ​នូវ​ឈី​ប Qualcomm Snapdragon 710 បង្ហាញខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ខែវិច្ឆិកា​នេះ​
17, Nov 2018 , 10:12 am        
រូបភាព
OPPO ជា​ប្រេន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​ទទួល​បានកា​រ​ពេញនិយម​នៅក្នុង​សកលលោក​។ ចាប់ផ្ដើម​ពី​ខែវិច្ឆិកា​នេះ​តទៅ អតិថិជន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ទទួលបាន​នូវ​បទពិសោធ​អំពី​លក្ខណៈពិសេស​ដ៏​ពេញនិយម​របស់ Snapdragon 710 ដែល​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល R17 Pro របស់ OPPO​។ វា​ជា​លើកដំបូង​សម្រាប់ OPPO ដែល​ធ្វើ​ការដាក់​សម្ភោ​ធ​នូវ​ម៉ូ​ដែល​ត្រកូល R របស់ខ្លួន​នៅក្រៅ​តំបន់​។
 
​ទម្រង់​ដំបូង​នៃ​បច្ចេកវិទ្យា Qualcomm នៅក្នុង​ស៊េរី 700 ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​ក្នុង​ទំហំ 10nm និង​ដំណើរការ​ដោយ CPU 8 គ្រាប់ (Octa-core)​។ Snapdragon 710 បង្ហាញ​នូវ​ភាពល្អ​ឥតខ្ចោះ​ទាក់ទិន​នឹង​មុខងារ AI កាមេរ៉ា កម្រិត​បង្ហាញ ការភ្ជាប់​អ៊ិន​ធឺ​ណែ​ត និង​ថ្ម​ទូរស័ព្ទ ដើម្បី​ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​រីករាយ​ជាមួយនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Android កម្រិត​ខ្ពស់​មួយ​នេះ​។​
 
​លក្ខណៈ​ល្អ​ពិសេស​នៃ Snapdragon 710 គឺ​វា​នឹង​បង្កើន​នូវ​បទពិសោធ​នៃ​ការ​ប្រ​ប្រាស់​ទូរស័ព្ទ និង​ជួយ​ដោះស្រាយ​បញ្ហា​យ៉ាង​រលូន រួមបញ្ចូល​ទាំង​កាមេរ៉ា​កម្រិត​ខ្ពស់ ល្បឿន​នៃ​ដំណើរការ AI លឿន និង​ថ្ម​កាន់​បានយូរ​។ ក្នុង​លក្ខខណ្ឌ​នេះ​វា​ធ្វើឱ្យ​កាមេរ៉ា​វិ​វត្ត​ខ្លួន​មួយកម្រិត​ទៀត ដែល​អាច​ផ្តិត​យក​រូប​និង​វីដេអូ​មាន​គុណភាព​កម្រិត​អាជីព ដោយ​ធ្វើការ​បាន​យ៉ាង​ល្អ​នៅ​កន្លែង​ដែលមាន​ពន្លឺ​ខ្សោយ វា​អាច​កាត់បន្ថយ​គ្រាប់ noise បាន​យ៉ាង​ល្អ និង​ធ្វើការ focus លើ​រូបភាព​បាន​យ៉ាង​ឆាប់រហ័ស​។ 


 
​វា​អាច​រក្សាបាន​នូវ​ស្ថិរភាព​រូបភាព អាចធ្វើ​ការពង្រីក​ឬ​បង្រួម​រូប​បានល្អ និង​អាចឱ្យ​យើង​ប្រើប្រាស់​នូវ​មុខងារ Real time Bokeh (​ការថត​ព្រាល​ផ្ទៃ​ខាងក្រោយ​)​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ មុខងារ AI របស់​ឈី​ប Qualcomm នេះ នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​ចាប់យក​និង​ចែករំលែក រូបភាព​និង​វីដេអូ បាន​យ៉ាង​ងាយស្រួល ។ ចំពោះ​អ៊ិន​ធ័​រ​ណែ​ត​វិញ​គឺ​វា​មាន​ល្បឿន​លឿន កំរិត​LTE ជាមួយនឹង​ល្បឿន​ក្នុងការ download រហូតដល់ 800 Mbps និង​ល្បឿន​ក្នុងការ upload រហូតដល់ 150 Mbps ជាមួយនឹង​ការរួមបញ្ចូល​នូវ X15 LTE modem នៅក្នុង Snapdragon 710 ។ បន្ថែម​ពីលើ​នេះ​ទៀត Snapdragon 710 ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល សម្រាប់​ទាំង​ការលេង​ហ្គេម និង​ការបើក​វីដេអូ 4K HDR រហូតដល់​ទៅ 40% ក៏ដូចជា​ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពល​រហូតដល់ 20% នៅពេលដែល​ចាក់​វីដេអូ បើ​ប្រៀបធៀប​ជាមួយ Snapdragon 660​។ ជារួម នៅពេលដែល​ប្រៀបធៀប​អំពី​ការរីកចម្រើន​នៃ​មុខងារ​និង​ថាមពល​រវាង Snapdragon 710 ជាមួយនឹង Snapdragon 660 យើង​ឃើញថា Snapdragon 710 បាន​បង្កើន​នូវ​ល្បឿន CPU រហូតដល់ 20% , GPU រហូតដល់ 35% , ល្បឿន App រហូតដល់ 15% ហើយ​មុខងារ AI ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពល​សរុប​រហូតដល់​ទៅ 30%​។​
 
[Snapdragon 710  ប្រៀបធៀប​ជាមួយនឹង Snapdragon 660]
 
​យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ International Data Corporation (IDC), OPPO បច្ចុប្បន្ន​ជាប់​​ចំណាត់ថ្នាក់​លេខ 2 នៅ​អាស៊ីអាគ្នេយ៍ ក្នុងការ​នាំចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​។ រួមជាមួយ​នឹង Snapdragon 710 ដ៏​មាន​អនុភាព​នេះ R17 Pro ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ថែម​ភាពជោគជ័យ​ទៅលើ​ប្រជាប្រិយភាព​របស់ OPPO នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​បើតាម​លោក Kedar Kondap អនុប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់ Qualcomm Technologies បាន​និយាយថា​៖ “​បច្ចេកវិទ្យា Qualcomm ជាមួយនឹង OPPO បាន​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​យើង​ទាំងពីរ​ប្ដេជ្ញា​ថា​នឹង​វិនិយោគ និង​អភិវឌ្ឍ​ផលិតផល​ថ្មីៗ​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែមទៀត​។ អាស៊ីអាគ្នេយ៍ គឺជា​ទីផ្សារ​ធំ​មួយ​ក្នុងចំណោម​ទីផ្សារ​ដែលមាន​ថាមភាព​បំផុត​នៅលើ​ពិភពលោក ហើយ​យើង​រំភើប​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ OPPO នាឱកាស​នេះ​។ យើង​ឃើញថា Snapdragon 710 ជា​អ្នក​ផ្លាស់ប្តូរ R17 Pro ឱ្យ​កាន់​តែមាន​គុណភាព​ជារួម​ជាមួយនឹង​បច្ចេកវិទ្យា​និង​មុខងារ​ពិសេស ដែល​ពីមុន អ្នក​អាច​រក​បានតែ​នៅក្នុង​ទម្រង់​ទូរស័ព្ទដៃ​ស៊េរី​ខ្ពស់​របស់​យើង ដោយ​អាចជួយ​ឱ្យ​មនុស្ស​រីករាយ​ជាមួយនឹង​បច្ចេកវិទ្យា​ខ្ពស់​នៃ​ស្មា​ត​ហ្វូ​ន Android”​។​


 
​លោក Jimmy Yi ប្រធាន​ក្រុមហ៊ុន OPPO សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និយាយថា​៖ “​ការនាំយក​ស៊េរី R ទៅគ្រប់​ទីផ្សារ​ដែលមាន​ស្រាប់​នៅ​អាស៊ីអាគ្នេយ៍ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់ OPPO ។ អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​មួយ​ដ៏​រឹងមាំ​បំផុត​របស់​យើង ហើយ​យើង​មាន​ទំនុកចិត្ត​ថា R17 Pro នឹង​ក្លាយជា​ស្នាដៃ​បន្ទាប់​ដែល​នឹង​បង្ហាញ​ជាថ្មី​ម្ដងទៀត​ពី​ការច្នៃប្រឌិត​ថ្មី និង​ភាពជា​អ្នកដឹកនាំ​របស់ OPPO នៅក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​។ យើង​នឹង​បន្ត​ផ្តល់ជូន​នូវ​ភាព​ច្នៃប្រឌិត​ផ្នែក​ឧស្សាហកម្ម​ដែល​ឈានមុខ​គេ និង​បទពិសោធ​ថតរូប​ដ៏​ល្អឥតខ្ចោះ​របស់​យើង​។​”
 
​រហូតមកដល់​សព្វថ្ងៃ OPPO មានការ​កើនឡើង​នូវ​អ្នកប្រើប្រាស់​ជាង 100 លាន​នាក់​រួចទៅហើយ ដោយ​រីករាយ​ជាមួយនឹង​បទពិសោធ​ពី​ស៊េរី R ចាប់តាំងពី​ការដាក់​បង្ហាញ​នៅ​ឆ្នាំ 2013 ។ យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint, R9 គឺជា​ម៉ូ​ដែល Android ដែល​លក់ដាច់​ជាងគេ​ក្នុង​ឆ្នាំ 2016 នៅក្នុង​ប្រទេស​ចិន ហើយ Strategy Analytics បានប្រកាសថា R9 បាន​នាំចេញ​ចំនួន 8.9 លាន​គ្រឿង សម្រាប់ 3% នៃ​ការ​ចែកចាយ​ទៅកាន់​ទីផ្សារ​ទូទាំង​ពិភពលោក​ក្នុង​ត្រីមាស​ទី 1 នៃ​ឆ្នាំ​2017​។ លើសពីនេះ​ទៀត Counterpoint ក៏បាន​រាយការណ៍​ផងដែរ​ថា R11 បាន​ក្លាយជា​ទូរស័ព្ទ Android លំដាប់ថ្នាក់​លេខ 1 នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ 2017 ត្រឹមតែ​រយៈពេល​តិចជាង​មួយខែ​ប៉ុណ្ណោះ​។ ដំណើរ​ឆ្ពោះទៅមុខ​នេះ OPPO នឹង​បន្ត​ជំរុញ​ដល់​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក ហើយ​ស៊េរី R នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​ធំ​នៅក្នុង​ភាពជោគជ័យ​ដែល​កំពុងមាន​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com