ជាតិ
អត្ថបទពាណិជ្ជកម្ម
Hegenទទួលជោគជ័យខ្លាំង និងជាប់ចំណាត់ថ្នាក់កំពូល លើការលក់ដបទឹកដោះសម្រាប់ទារក ក្នុងថ្ងៃSingle Day ឆ្នាំ2018
× នៅក្នុងព្រឹត្តិការណ៍ទិញដូរទំនិញដ៏ធំបំផុត នៅក្នុងប្រទេសចិន ផលិតផលម៉ាក Hegen បានបង្កើតនូវសមិទ្ធផលដ៏ធំធេងមួយទៀត ជាមួយនឹងកំណត់ត្រាលក់ដាច់ គុណនឹង 4 ដង ក្នុងអំឡុងពេលនៃការលក់របស់ពួកគេ ចំនួនតែមួយថ្ងៃ គឺនៅថ្ងៃទី 11 ខែ 11 ឆ្នាំ 2018 នៅលើផ្សារអនឡាញដ៏ធំ Tmall (Hegen.tmall.com) ។
Hegen ជាផលិតផលរបស់ប្រទេសសិង្ហបុរីដែលជាអ្នកឈ្នះពានរង្វាន់ មានមោទកភាពដែលបានប្រកាសថាខ្លួន ទទួលបានការបញ្ជាទិញចំនួន 52.000ទំនិញ។ តួលេខនេះកើនឡើងជាង 300ភាគរយ ក្នុងអំឡុងពេល 11.11 Global Shopping Festival របស់ក្រុមហ៊ុន Alibaba នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2018 ដែលទទួលបានការលក់បានច្រើនជាង 4 ដង បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំទៅ។ ឈុតកាដូជាច្រើន ត្រូវបានលក់អស់យ៉ាងឆាប់រហ័ស ដោយមានតម្រូវការកើនឡើងជាង 400% ហើយត្រូវបានលក់អស់ រយៈពេល 2 ទៅ 3ម៉ោងដំបូងប៉ុណ្ណោះ ដោយបង្ហាញថា Hegen មិនត្រឹមតែជាដបទឹកដោះគោនោះទេ។
សរុបមក Hegen គឺជាអ្នកដឹកនាំយ៉ាងសំខាន់ ក្នុងការផ្តល់ចំណីអាហារដល់ទារក ហើយទទួលបាននូវចំណាត់ថ្នាក់ទី3 ក្នុងចំណោមរាប់ពាន់នៃម៉ាកដបទារកប្រភេទនេះ។ តំណាង Hegen បានមានប្រសាសន៍ថា៖ «11.11 ឆ្នាំនេះ គឺជាជោគជ័យដ៏ធំធេងមួយដែលយើងបាន លើសពីការលក់អនឡាញទាំងមូលរបស់យើងក្នុងឆ្នាំ 2017 ។ លើសពីនេះទៅទៀត ស្របតាមចក្ខុវិស័យរបស់យើង ដើម្បីជួយដល់មាតាបិតានៅទូទាំងប្រទេសយើងរីករាយនឹងឃើញថា Hegen កំពុងពង្រីកការទំនាក់ទំនងតាមតំបន់របស់យើងជាមួយអតិថិជននៅតាមខេត្តចំនួន 31 ដែលគ្របដណ្តប់លើទីក្រុងចំនួន 327» ។
លោក Leon Bock ជាសហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ បានមានប្រសាសន៍ថា៖ «យើងពិតជាបានលើកកម្ពស់ស្តង់ដារនៃឧស្សាហកម្មរបស់យើង ហើយបានប្រកាន់យកចំពោះបេសកកម្មរបស់យើង ដើម្បីបង្កើនតម្លៃ ដែលយើងផ្តល់ជូនដល់អតិថិជនរបស់យើង»។
អំពី hegen
បង្កើតឡើង និងរចនាឡើងនៅក្នុងប្រទេសសិង្ហបុរីនៅឆ្នាំ 2015 ។ Hegen បង្កើតផលិតផលប្រកបដោយនិរន្តរភាពជាក់ស្តែង និងគុណភាពខ្ពស់ដល់ការបំបៅដោះកូនដែលបំពេញតម្រូវការខុសៗគ្នារបស់កុមារដែលកំពុងលូតលាស់ និងការធ្វើឱ្យប្រសើរឡើងៗ និងលើកកម្ពស់បទពិសោធន៍ នៃការថែទាំរវាងម្តាយ និងកូនរបស់គាត់។ ប្រពន្ធ័ Express-Store-Feed ដែលទទួលបានជ័យលាភី និងបដិវត្តន៍របស់យើង បានធ្វើឱ្យដបទឹកដោះគោ ងើបឡើងវិញដោយប្រើវិធីសាស្ត្រជាក់ស្តែង។ ក្រុមហ៊ុនមេរបស់ Hegen គឺ Fitson ជាក្រុមហ៊ុនផលិតឧបករណ៍ដើម (OEM) ដែលផលិតផលិតផលទារកសម្រាប់ក្រុមហ៊ុនផលិតផលិតផលទារកធំៗ នៅទូទាំងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុន Hegen មានលក់ក្នុងទីផ្សារចំនួន 14 ដូចជាសិង្ហបុរី, សហរដ្ឋអាមេរិក, ចិន, រុស្ស៊ី,ឥណ្ឌូណេស៊ី, ឥណ្ឌា,ហ្វីលីពីន, ហុងកុង, ម៉ាកាវ, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, តៃវ៉ាន់, កម្ពុជា និងម៉ាឡេស៊ី៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com