អត្ថបទពាណិជ្ជកម្ម
ប្រូ​ម៉ូ​សិន​ពិសេស​! បង់​ទឹក​-​ភ្លើង មិន​អស់ថ្លៃ​សេវា​ជាមួយ តារា​ផេ នៅ​គ្រប់​ខេត្ត ក្រុង និង​ស្រុក
17, Nov 2018 , 11:03 am        
រូបភាព
​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក ដែលមាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម តារា​ផេ មាន​ចក្ខុវិស័យ​ដ៏​ចម្បង គឺ​ការផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ប្រកបដោយ​ភាពងាយស្រួល រហ័ស និង​សុវត្ថិភាព​ខ្ពស់​។ ឥឡូវនេះ អតិថិជន​ទាំងអស់ អាច​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង គ្រប់​ខេត្ត ក្រុង ឬ​ស្រុក តាមរយៈ តារា​ផេ​បាន​ហើយ​។ ងាយស្រួល​បំផុត ដោយ​លោកអ្នក អាច​បង់ប្រាក់​ដោយផ្ទាល់ តាម​ភ្នាក់ងារ​តារា​ផេ ឬ​តាមរយៈ​កម្មវិធី តារា​ផេ App នៅក្នុង​ស្មា​ត​ហ្វូ​ន​របស់​លោកអ្នក​។ 
 
​ដើម្បី​អបអរ​ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា​ថ្មី​បន្ថែម​នេះ តារា​ផេ នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​អតិថិជន គឺ​ការបង់ថ្លៃ​ទឹក​-​ភ្លើង មិន​គិតថ្លៃ​សេវា ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ដំណាច់ ឆ្នាំ​២០១៨​។​
 
​ដើម្បី​ទទួលបាន​ប្រូ​ម៉ូ​សិន​នេះ លោកអ្នក​គ្រាន់តែ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ តារា​ផេ ដែលមាន​ច្រើនជាង ២៣០០ កន្លែង ទូទាំងប្រទេស ហើយ​បង់​វិក្កយបត្រ​ទឹក​-​ភ្លើង ជាមួយ​ភ្នាក់ងារ​តារា​ផេ ជាការ​ស្រេច​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា  លោកអ្នក​អាចដាក់​ប្រាក់ ចូលក្នុង​កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ ឬ​តារា​ផេ App  របស់ខ្លួន ដោយ​គ្រាន់តែ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ​តារា​ផេ ដែល​នៅ​ជិត​ខ្លួន​បំផុត ឬ​ផ្ទេរប្រាក់​ពី​គណនី​សន្សំ ឬ​គណនី​ចរន្ត នៃ​ធនាគារ​កាណាឌីយ៉ា (CASA Account) ឬ​គណនី​សន្សំ ឬ​គណនី​ចរន្ត នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ដែលមាន​ភាពងាយស្រួល រហ័ស និង​មិន​គិតថ្លៃ​សេវា​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ 081 799 888 ឬ 023 989 809 ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។ 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​ខាងក្រោម​៖
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​!!!

© រក្សាសិទ្ធិដោយ thmeythmey.com