អត្ថបទពាណិជ្ជកម្ម
ថវិកា​៥,០០០​ដុល្លារ បាន​ពី​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ បាន​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​
17, Nov 2018 , 1:59 pm        
រូបភាព
​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ គឺជា​ព្រឹត្តិការណ៍​កីឡា​សប្បុរសធម៌​ធំជាងគេ នៅក្នុង​ខេត្តកំពត រៀបចំឡើង​ដោយ​សណ្ឋាគារ​ឋានសួគ៌ សុខា ក្រោម​ការអនុញ្ញាត​ពី​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខា អូ​តែ​ល និង​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។ ព្រឹត្តិការណ៍​នេះ ដឹកនាំ​ដោយ​លោកស្រី សុខ ច​ន្ធី និង​ប្រតិបត្តិ​ដោយ​លោក កែវ សិទ្ធិ ក្នុង​គោលបំណង​ដើម្បី​សុខភាព ភាពសប្បាយ​រីករាយ និង​ជួយ​ដល់​សង្គម ក្នុង​កិច្ចការ​សប្បុរសធម៌ ជាមួយនឹង​ការ​រៃអង្គាស​ថវិកា ពី​អ្នក​ចុះឈ្មោះ​រត់ប្រណាំង​ម៉ារ៉ាតុន និង​ប្រណាំង​កង់ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែលជា​ក្តីសង្ឃឹម​របស់​កុមារ​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ប្រណាំង​កង់​លើក​ទី​៥ លើ​ភ្នំ​បូកគោ ត្រូវបាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី​២៨ និង​ទី​២៩ ខែតុលា​កន្លងទៅ រៃអង្គាស​បាន​ថវិកា​សប្បុរសធម៌​សរុប​ចំនួន ៥,០០០​ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ បាន​ជួយ​រៃអង្គាស​ថ​រិ​កា​សប្បុរសធម៌ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សរុប​ចំនួន ២២,៧០០ ដុល្លារ​អាមេរិក​។​


 
​សណ្ឋាគារ​ឋានសួគ៌ សុខា ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អ្នក​ឧបត្ថម្ភ​កម្មវិធី និង​អ្នកចូលរួម​ទាំងអស់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ក្នុងការ​ចូលរួម​។ សណ្ឋាគារ ក៏​សង្ឃឹមថា​នៅ​ឆ្នាំក្រោយ អ្នកចូលរួម​នឹងមាន​ចំនួន​កើន​ឡើងជា​លំដាប់ ដើម្បី​ចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជាពិសេស​ជួយ​ដល់​កុមារ​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​បើកទូលាយ​សម្រាប់​អ្នកចូលរួម​ទាំង​ជនជាតិខ្មែរ និង​បរទេស ជាមួយនឹង​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ដោយមាន​ការសម្តែង​ពី​តារា​ល្បីៗ ស្តង់​អាហារ និង​ភេសជ្ជៈ​ដ៏​ច្រើន​សម្បូរបែប និង​ល្បែង​កម្សាន្ត​ជាច្រើន​ផងដែរ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com