អត្ថបទពាណិជ្ជកម្ម
Grab ដាក់​ឲ្យ​ដំណើរការ​មុខងារ​សម្រាប់​ការគ្រប់គ្រង​ចំណាយ​ក្នុងការ​ធ្វើដំណើរ​ទៅ​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា​
17, Nov 2018 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ - Grab ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​ការធ្វើ ដំណើរ​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ បានដាក់​ចេញ​នូវ​ដំណោះស្រាយ​ថ្មី​សម្រាប់ ក្រុមហ៊ុន​នានា ជាមួយនឹង​កម្មវិធី​ឈ្មោះថា Grab for Business ជា​កម្មវិធី​គ្រប់គ្រង​ការចំណាយ​ក្នុង ការធ្វើដំណើរ  ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​បំណង​ធ្វើដំណើរ​ទៅ​បំពេញការងារ នៅក្នុង​រាជធានី​ភ្នំពេញ​។
 
​ការដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កម្មវិធី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង ដោយ​ជោគជ័យ​រយៈពេល ៥​ខែ ជាមួយនឹង​ក្រុមហ៊ុន​ចំនួន ៣០ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ Grab ជួយ​ដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​ដល់​បុគ្គលិក​ក្នុង​បំណង​ចុះ​បំពេញ ការងារ និង​សរុប​ជារួម​គឺ​ធ្វើដំណើរ​បាន​ជាង ១០.០០០ គីឡូម៉ែត្រ​ទៅកាន់​ទីតាំង​ចំនួន​ជាង ៦០០ កន្លែង​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​។ 

 
​កម្មវិធី Grab for Business ជា​មធ្យោបាយ​កាន់តែ​មាន​ផលិតភាព​សម្រាប់​ក្រុមហ៊ុន នានា​ក្នុងការ​គ្រប់គ្រង​ការចំណាយ​លើ​ការធ្វើដំណើរ​។ កម្មវិធី​នេះ​ជួយ​លុបបំបាត់​នូវ​ការងារ​រៀបចំ​ឯកសារ សង​ថ្លៃ​ចំណាយ​ធ្វើដំណើរ និង​ការធ្វើ​របាយការណ៍​ទូទាត់​ទៅ​ឲ្យ​បុគ្គលិក និង​ជួយ​ឲ្យ​ក្រុមហ៊ុន​នានា​អាច គ្រប់គ្រង​កាន់តែ​ប្រសើរ​តាមរយៈ​ការកំណត់​គោលនយោបាយ​ធ្វើដំណើរ​តាម​តម្រូវការ ហើយ​ធានាបាន​នូវ គណនេយ្យភាព​តាមរយៈ​របាយការណ៍​ទិន្នន័យ​មាន​តម្លាភាព ដើម្បី​ការពារ​គោលនយោបាយ​ក្រុមហ៊ុន ជុំវិញ​ការធ្វើដំណើរ​ចុះ​បំពេញការងារ​។​
 
​អ្នកស្រី ហេង សុធាវី នាយក​ប្រចាំ​ប្រទេស​ស្ដីទី ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​នានា​គួរផ្ដោត​ការប្រើប្រាស់​ធនធាន​រប​ស់​ខ្លួន​សម្រាប់​កំណើន​អាជីវកម្ម និង​ការបម្រើ អតិថិជន​របស់ខ្លួន​។ យើង​បាន​មើលឃើញ​ពី​ឱកាស​ក្នុងការ​ផ្ដល់នូវ​សេវា​ដឹកជញ្ជូន​ពីមួយ​កន្លែង​ទៅ មួយកន្លែង​សម្រាប់​ក្រុមហ៊ុន​នានា ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​ទំនើបកម្ម និង​រៀបចំ​ដំណើរការ គ្រប់គ្រង​ការចំណាយ​លើ​ការដឹកជញ្ជូន​តាមរយៈ​បច្ចេកវិទ្យា​របស់ Grab ។ 
 

 
​កម្មវិធី Grab for Business ជួយ​រៀបចំ​តាំងពី​ការធ្វើដំណើរ បង្កាន់ដៃ​បង់ប្រាក់ និង​ការសង​ថ្លៃ​ចំណាយ ដូច្នេះ​កម្មវិធី នេះ​ផ្ដល់នូវ​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​ផ្នែក​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ អាច​សន្សំសំចៃ​ពេលវេលា​ក្នុងការ​គ្រប់គ្រង​ការចំណាយ​សម្រាប់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​នៅក្នុង​ក្រុមហ៊ុន​»​។​
​ធ្វើ​ឲ្យ​ការងារ​គ្រប់គ្រង​រដ្ឋបាល​កាន់តែ​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​នានា 
 
​ការធ្វើដំណើរ​ដែល​កក់​ជាមួយ Grab អាច​ត្រូវបាន​ដាក់ថា​ជាការ​ធ្វើដំណើរ​ក្នុង​បំណង​បំពេញ ការងារ ហើយ​ត្រូវ​បានកំណត់​ដាក់​ជា​ក្រុម​នៅក្នុង​កម្មវិធី Grab ។ រាល់​ការធ្វើដំណើរ​ទាំងអស់​នឹង​ត្រូវ បាន​បញ្ចូល​ទៅក្នុង​គេហទំព័រ Grab for Business ដែលជា​ឧបករណ៍​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​នានា​រៀបចំ និង​គ្រប់គ្រង​លើ​ការធ្វើដំណើរ​របស់​បុគ្គ​លិ​ក​។ មុខងារ​នៃ​កម្មវិធី​នេះ​រួមមាន​៖ 
 
●​ ​តាមដាន និង​គ្រប់គ្រង​ការចំណាយ​លើ​ការធ្វើដំណើរ ដោយ​ផ្នែក​ចំណាយ ផ្នែក​/​នាយកដ្ឋាន ផ្សេងៗ និង​ក្រុមការងារ​គម្រោង​៖ ប្រើប្រាស់​មុខងារ​ក្រុម​ដើម្បី​រៀបចំ​របាយការណ៍​ធ្វើដំណើរ ហើយ​មាន​ភាពបត់បែន​ក្នុងការ​កំណត់​វិធី​ទូទាត់​ខុសៗ​គ្នា ជា​លក្ខណៈ​ក្រុម ឬ​បុគ្គល​។ តាមដាន ការធ្វើដំណើរ​ជា​ក្រុម​ជាក់លាក់ តាមរយៈ​ការរៀបចំ​កាលវិភាគ​ស​ម្រា​ប់​ចេញ​របាយការណ៍​ប្រចាំ សប្ដាហ៍ ឬ​ប្រចាំខែ​ដោយ​ស្វ័យប្រវត្តិ ដែល​នឹងត្រូវ​បញ្ជូនទៅ​អ៊ីមែល​ការងារ​របស់​អ្នក​
 
●​ ​កំណត់​យក​ជម្រើស​ទូទាត់​តាម​តម្រូវការ​៖ ផ្ដល់​ជម្រើស​ទូទាត់​ដែលមាន​ភាពបត់បែន សម្រាប់ បុគ្គលិក រាប់បញ្ចូល​ទាំង​ការ​កាត់​ប្រា​ក់ដោយ​ស្វ័យប្រវត្តិ​ចេញពី​ប័ណ្ណឥណទាន​របស់​ក្រុមហ៊ុន ឬ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប័ណ្ណឥណទាន​បុគ្គល ឬ​សាច់ប្រាក់​ផ្ទាល់ខ្លួន​ផងដែរ​
 
●​ ​កំណត់​គោលនយោបាយ​នៃ​ការធ្វើដំណើរ និង​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​គោលនយោបាយ នោះ​៖ ក្រុមហ៊ុន​អាច​គ្រប់គ្រង​ការចំណាយ​ក្នុងការ​ធ្វើដំណើរ តាមរយៈ​ការកំណត់​គោលនយោបាយ នៃ​ការធ្វើដំណើរ ដើម្បី​គ្រប់គ្រង​លើ​ពេលវេលា និង​ទីកន្លែង​ដែល​បុគ្គលិក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទាម ទារ​យក​សំណង​វិញ​សម្រាប់​ការធ្វើដំណើរ​ក្នុង​បំណង​បំពេញការងារ ដោយ​ផ្អែកលើ​ទីតាំង ពេល វេលា និង​ថ្ងៃ​ដែល​បានកំណត់​។ ឧទាហរណ៍ គោលនយោបាយ​អាច​ត្រូវ​បានកំណត់​សម្រាប់​គាំទ្រ ដល់​កិច្ចប្រជុំ​របស់​ក្រុ​ហ៊ុន ឬ​ការធ្វើដំណើរ​ពេលយប់​។ 
 
●​ ​សន្សំសំចៃ​ពេលវេលា​តាមរយៈ​ការកាត់បន្ថយ​លិខិតស្នាម​៖ ការធ្វើដំណើរ​ដែល​បាន​កក់​ទុក​តាម​កម្មវិធី Grab នឹង​ត្រូវបាន​បញ្ចូល​ដោយ​ស្វ័យប្រវត្តិ ទៅ ក្នុង​គេហទំព័រ Grab for Business ក្នុងពេល​ដំណាលគ្នា ដែលមាន​ព័ត៌មាន​អំពី​ការធ្វើដំណើរ រាប់បញ្ចូល​ទាំង​ឈ្មោះ​បុគ្គលិក កាលបរិច្ឆេទ និង​ពេលវេលា​នៃ​ការធ្វើដំណើរ ទីតាំង​ធ្វើដំណើរ និង​គោលដៅ​ទៅដល់ ប្រភេទ​យានជំនិះ និង​វិធី​ទូទាត់​ដែល​បានជ្រើសរើស​។ មុខងារ​នេះ​ធ្វើ​ឲ្យ​ការ អនុម័ត​មាន​ភាពងាយស្រួល ហើយ​បំបាត់​នូវ​រាល់​ចំណុច​ឈឺក្បាល​ក្នុង​ដំណើរ​ការរៀបចំ​ដោយ​ដៃ ដូចជា​ការ​ស្កែ​ន​បង្កាន់ដៃ និង​ការបញ្ចូល​ព័ត៌មាន​លម្អិត​អំពី​ការធ្វើដំណើរ​ជាដើម​។ 
 
●​ ​បុគ្គលិក​អាច​មើល​ប្រវត្តិ​នៃ​ការធ្វើដំណើរ តាម​អ៊ិន​ធឹ​ណិ​ត ដែល​ងាយ​សម្រាប់​ការទាមទារ​សំណង​
​គេហទំព័រ Grab for Business អាច​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី Grab ទាំងអស់​ចូល​ប្រើ​ដោយ​សេរី ដែល​ជួយ​ដល់​ពួកគេ​ក្នុងការ​៖
 
●​ ​បែងចែក​ដោយ​ងាយស្រួល​រវាង​ការធ្វើដំណើរ​ក្នុង​បំណង​ការងារ និង​ក្នុង​បំណង​ផ្ទាល់ខ្លួន​៖ កំណត់​ការធ្វើដំណើរ​ថា​ក្នុង​បំណង​ការងារ ឬ​បំណង​ផ្ទាល់ខ្លួន ដោយ​ប្រើប្រាស់​កម្មវិធី Grab​។ រាល់​ការធ្វើដំណើរ​ដែល​កក់​ទុក​តាម​កម្មវិធី Grab ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ ហើយ​ត្រូវបាន​ចាត់​តាម​ប្រភេទ​នៅក្នុង​គេហទំព័រ Grab for Business​។​
 
●​ ​បញ្ចូល​រាល់​បង្កាន់ដៃ​សម្រាប់​ងាយស្រួល​ក្នុង​ការសង​លើ​ថ្លៃ​ចំណាយ​៖ បុគ្គលិក​អាច​ទាញយក បង្កាន់ដៃ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ការធ្វើដំណើរ​ដែល​ចប់សព្វគ្រប់ ដោយ​ប្រើប្រាស់​គេហទំព័រ Grab for Business​។ មុខងារ​ស្វែងរក ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល​ក្នុងការ​ទាញយក ប្រវត្តិ​នៃ​ការធ្វើដំណើរ​ក្នុង​បំណង​ការងារ​នាពេល​មុនៗ នៅពេលណា​ក៏បាន​។​
 
Grab for Business បាន​បម្រើ​ជូន​ដល់​អតិថិជន​ជា​ក្រុមហ៊ុន​នៅតាម​បណ្ដា​ប្រទេស​ចំនួន ៨ ដែល Grab ធ្វើ​ប្រតិបត្តិការ ដែល​ក្នុងនោះ​មាន សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា​។ ក្រុមហ៊ុន​នានា​អាច​ទទួលបាន​ព័ត៌មាន​បន្ថែម និង​ចុះឈ្មោះ​នៅត្រង់​តំណរ​នេះ​៖ www.grab.com/kh/business/




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com