ជាតិ
សិល្បះ
លោកតា កុល ញ៉ុ​ង បង​ជីដូន​លោកតា ប្រាជ្ញ ឈួន រម្លឹក​អនុ​ស្សវ​រី​យ៍​កាលពី​កុមារភាព​
17, Nov 2018 , 5:31 pm        
រូបភាព
លោក តា កុល ញ៉ុង បងប្រុសជីដូន ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន
លោក តា កុល ញ៉ុង បងប្រុសជីដូន ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន
​ភ្នំពេញ​៖ លោកតា កុល ញ៉ុ​ង ជា​បងជីដូនមួយ ព្រឹទ្ធ​ភិរម្យ​ចាប៉ីដងវែង ប្រាជ្ញ ឈួន បាន​រម្លឹក​អនុ​ស្សវ​រី​យ៍​កាល​កុមារភាព​រសនៅ​កំសត់កម្រ​ជាមួយគ្នា ក្នុង​ពិធី​សព នៅ​វត្ត​បទុម​វ​ត្តី នា​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​នេះ​។ ជា​បងប្រុស ដែលមាន​អាយុ​លើស​ប្អូន​៥​ខែ​រូបនេះ បាន​ឲ្យ​ដឹង​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បាន​ពិការភ្នែក តាំង​អាយុ​៧​ឆ្នាំ ដោយសារ​កើត​ជំងឺ​កញ្ជ្រឹល និង​បាន​រមឹ្ល​ក​ភាពសប្បាយ​រីករាយ ដែលមាន​ធ្លាប់​រសនៅ​ជា​គ្នា​កាល កុមារភាព​ផងដែរ​។

 
 
​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បានទទួល​មរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​១:៣០​នាទី ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​។ លោក មាន​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ ដូចជា​លើសឈាម តម្រង់​នោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​។​
 
 
​សព​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន តម្កល់​នៅ​វត្ត​បទុម​វ​ត្តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សព​របស់​អ្នកប្រាជ្ញ​ចាប៉ីដងវែង​រូបនេះ នឹងត្រូវ​បូជា​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ក្នុង​វត្ត​បទុម​វ​ត្តី​តែម្តង​៕
 

Tag:
 សិល្បៈ​
  ប្រាជ្ញ ឈួន
© រក្សាសិទ្ធិដោយ thmeythmey.com