ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រេងដូង អាច​ការពារ​បញ្ហា​សង្វារ​បាន​
18, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នាម​សង្វារ​ក្រោយពេល​សម្រាលកូន​រួច គឺជា​សុបិន​អាក្រក់​បំផុត​របស់​មនុស្ស​ស្រី រហូត​អ្នកខ្លះ បាក់​ទឹកចិត្ត ហើយ​អាច​ប៉ះពាល់​ជីវិត​លើ​គ្រែ​របស់​ពួកគេ​ទៀតផង ពីព្រោះ តែ​ពួកគេ​មួយចំនួន មិន​ពេញចិត្ត និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​។​

 
​ស្នាម​សង្វារ គឺជា​ខ្សែ​ឆ្នូតៗ រដិបរដុប ឬ​ផុស​ឡើងជា​ពណ៌​ផ្កាឈូក ស ឬ​ខ្មៅ ដោយសារតែ​ការឡើង ឬ​ស្រក​គីឡូ​លឿន​ខ្លាំងពេក ជាពិសេស អ្នក​កំពុងមាន​ផ្ទៃពោះ ឬ​ទើប​សម្រាលកូន​រួច​។ ស្នាម​សង្វារ អាច​កើត​ឡើងលើ​គ្រប់កន្លែង ប៉ុន្តែ វា​ឧស្សាហ៍​កើត​នៅលើ​ដោះ ត្រគាក ក្បាលពោះ និង​ភ្លៅ​។ ទោះបីជា​យ៉ាងនេះ​ក្តី វា​មិនមាន​ផលប៉ះពាល់ ចំពោះ​សុខភាព​ទូទៅ​របស់​អ្នក​ឡើយ​។​
 
​ផ​លិ​ផល​មួយចំនួន​អាចជួយ​អ្នក​បាន ប៉ុន្តែ សូម​មានការ​ប្រុងប្រយ័ត្ន ពីព្រោះ វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។​
 
​តើ​អ្នក​ចង់​ការពារ និង​បំបាត់​វា តាម​វិធី​ធម្មជាតិ​ដែរឬទេ​?
 
​ដំណោះស្រាយ គឺ​ការប្រើ​ប្រេងដូង ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា អ្នក​មិនមាន​ប្រតិកម្ម ឬ​អា​លែ​ក​ស៊ី​ទៅនឹង​ប្រេងដូង​។​
 
​វិធី​ប្រើប្រាស់​
​លាប​ប្រេងដូង​ធម្មជាតិ ទៅលើ​កន្លែង​ដែលមាន​បញ្ហា​ផ្ទាល់​តែម្តង ដោយ​អ្នក​អាច​កម្តៅ​ប្រេងដូង ចំនួន​មួយ​ស្លាបព្រា​ឲ្យ​ក្តៅ​បន្តិច រួច​យកមក​ម៉ាស្សា​ថ្នមៗ នៅលើ​កន្លែង​ដែលមាន​ស្នាម​សង្វារ​។ អ្នក​អាចធ្វើ​បែបនេះ ពីរដង​ក្នុង​មួយថ្ងៃ រហូត​បាន​លទ្ធផល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com