ជាតិ
សិល្បះ
លោក ខៀវ កាញារីទ្ធ​៖ ស្តេច​ចាប៉ីដងវែង ប្រាជ្ញ ឈួន ជា​អច្ឆរិយៈបុគ្គល​ម្នាក់
18, Nov 2018 , 10:49 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មានទៅគោរពវិញ្ញាណក្ខន្ធលោកតា ប្រាជ្ញ ឈួន កាលពីថ្ងៃទី​១៧ ខែវិច្ឆិកា
លោក ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មានទៅគោរពវិញ្ញាណក្ខន្ធលោកតា ប្រាជ្ញ ឈួន កាលពីថ្ងៃទី​១៧ ខែវិច្ឆិកា
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន​។ លោក និង​ភរិយា តែងតែ​ទៅ​ជួប​ស្តេច​ចាប៉ីដងវែង​រូបនេះ នៅ​ពិធី​បុណ្យទៀន​ផ្សេងៗ ហើយ​កាលពី​ខែសីហា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ត្រី បាន​សង់​ផ្ទះថ្ម​ថ្មី​មួយ​ជូន​លោកតា ប្រាជ្ញ ឈួន ដែលមាន​ទីតាំងនៅ​ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​



​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ខៀវ កាញារីទ្ធ បាន​កត់សម្គាល់ថា អ្វី​ដែលជា​លក្ខណៈពិសេស​របស់​ស្តេច​ចាប៉ីដងវែង ប្រាជ្ញ ឈួន គឺ​លោក​មានការ​ចងចាំ​ខ្ពស់ និង រហ័សរហួន ហើយ​នាឡិកា​ក្នុង​ខ្លួន​លោក​ដើរ​ល្អ​ណាស់ ។
អត្ថបទទាក់ទង

​លោក​បាន​បន្ថែមថា ក្រោយ ៧ មករា ១៩៧៩ រាល់​គោលនយោបាយ​របស់​រណ​សិរ្ស​របស់​បក្ស សេចក្តីថ្លែងការណ៍​នានា​របស់​ថ្នាក់ដឹកនាំ អាន​ឲ្យ​គាត់​ស្តាប់​តែមួយ​ដង គាត់​លេង​ចាប៉ី​គ្មាន​បាត់​គោល​ធំៗ​ណាមួយ​ឡើយ ។ «​បើ​ប្រាប់​គាត់​ថា កម្មវិធី​មាន​មួយ​ម៉ោង​គាត់​លេង​ចប់​ល្មម មិន​ឆក់​ក​ណ្ឌៀ​ត មិន​ស្រូត ហើយ មិន​លើស ។ គាត់​ជា​អច្ឆរិយៈបុគ្គល​ម្នាក់​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​។​



ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ បាន​អះអាងថា គាត់​បាន​ចាត់ចែង​ឲ្យ​មាន​ការធ្វើ​រូបចម្លាក់​របស់​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន តាំងពី​មុនពេល​គាត់​មាន​ជំងឺ​ម្ល៉េះ ដោយ​គាត់​ចង់បាន​មួយ​ទុក​។ បច្ចុប្បន្ន រូបចម្លាក់​នេះ ធ្វើបាន​ពាក់កណ្តាល​ហើយ​៕



Tag:
 ប្រាជ្ញ ឈួន
© រក្សាសិទ្ធិដោយ thmeythmey.com