អត្ថបទពាណិជ្ជកម្ម
សិក្ខាកាមជាង៦០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកអាជីវកម្មនិយាយភាសាអង់គ្លេស នៅCAM-ASEAN
× ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែវិចិ្ឆកាកន្លងមក វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានរៀបចំកម្មវិធីបញ្ចប់វគ្គបណ្តុះបណ្តាលមួយលើផ្នែកអាជីវកម្មដោយនិយាយភាសាអង់គ្លេស។ ក្នុងកម្មវិធីសិក្សានេះ មានសិក្ខាកាមប្រមាណ៦០នាក់។ វគ្គបណ្តុះបណ្តាលផ្នែកអាជីវកម្មដោយនិយាយភាសាអង់គ្លេសនេះ មានគ្រូបង្វឹកទាំងជនជាតិបរទេស និងគ្រូជនជាតិខ្មែរ ដែលមានជំនាញច្បាស់លាស់ និងគោលការណ៍ស្របតាមស្តង់ដារបស់សាលា។
វគ្គបណ្តុះបណ្តាលមួយលើផ្នែកអាជីវកម្មដោយនិយាយភាសាអង់គ្លេស បង្កើតឡើងក្នុងបំណងចម្បងពង្រីកចំណេះដឹងផ្នែកនិយាយភាសាអង់គ្លេសក្នុងភាសាអាជីវកម្មបន្ថែមទៅដល់ម្ចាស់អាជីវកម្ម និងសិស្ស និស្សិត ដែលចង់មានជំនាញច្បាស់លាស់ និងត្រឹមត្រូវក្នុងការប្រើប្រាស់ភាសាអង់គ្លេស បែបអាជីកម្ម។
លោក ហ៊ុន ឆៃយ៉ា នាយកផ្នែកបណ្តុះបណ្តាលជំនាញ និងភាសា នៃវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺបានបែងចែកជា៣ផ្នែក ដែលរួមមានការនិយាយភាសាជាសាធារណៈក្នុងការទំនាក់ទំនងបានយ៉ាងប្រសិទ្ធភាព ការស្តាប់នៅពេលធ្វើអាជីវកម្មជាមួយជនជាតិបរទេស ឬការធ្វើវិនិយោគជាមួយបរទេសដោយប្រើប្រាស់ជាភាសាអង់គ្លេស និងការសរសេររបាយការណ៍ ឬផ្នែករដ្ឋបាលជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
មានហេតុផលចម្បងមួយចំនួនដែលម្ចាស់អាជីវកម្ម ក៏ដូចជាសិស្ស និស្សិត គួរតែចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ ទី១. គ្រូបណ្តុះបណ្តាល មានជំនាញ និងបទពិសោធន៍យូរឆ្នាំ។ ទី២. ទទួលបានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងរយៈពេលសិក្សាខ្លី។ ទី៣. សាលាមានក្រុមអ្នកបណ្តុះបណ្តាញដែលជំនាញ ហើយការបណ្តុះបណ្តាលគឺផ្អែកទៅលើគោលដៅ និងសេចក្តីត្រូវការរបស់សិក្ខាកាម។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែធ្នូ ខាងមុខនេះសម្រាប់វគ្គចុងសប្តាហ៍ និងវគ្គចន្ទ ដល់ថ្ងៃសុក្រ ចាប់ផ្តើមពីថ្ងៃទី៣ ខែធ្នូ តទៅ។
សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីវគ្គសិក្សាខ្លីនេះ សូមចូលទៅកាន់គេហទំព័រ
www.cam-asean.com ឬតាមទំព័រហ្វេសប៊ុក
www.facebook.com/camaseaninstitute/ ។ ទំនាក់ទំនងទូរសព្ទលេខ 0២៣ ៩៧៦ ៩៩៩ / 0៩៣ ៩00 ៥៨៥។ វិទ្យាស្ថាន CAM-ASEAN មានអាសយដ្ឋាន នៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com