ពីនេះ ពីនោះ
ព័ត៍មានសុខភាព
Share​ផង​! តិច​និក​ញ៉ាំ​ទឹក​ខ្ញី​ដើម្បី​ព្យាបាល​ជំងឺ​ទាំងនេះ​
19, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​ខាងក្រោម​នឹង​បញ្ហា​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹក​ខ្ញី​ចំពោះ​សុខភាព រួមជាមួយ​របៀប​ប្រើប្រាស់ ៖


 
១. សម្អាត​បណ្ដាញ​ចរន្តឈាម​ក្នុង​ស​សៃ​ឈាម​តូច​បំផុត​ក្នុង​រាងកាយ​
 
​ការទទួល​ទាន​ទឹក​ខ្ញី​ស្រស់ គឺមាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​បណ្ដាញ​ចរន្ត​ឈាម​ក្នុង​ស​សៃ​ឈាម​តូចៗ​នៃ​រាងកាយ រួមបញ្ចូល​ទាំង​រន្ធ​ឆ្អឹង ឬ​ប្រហោង​ឆ្អឹង (​ស៊ីនុស​) ដែល​អាច​បង្ក​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​នាពេល​រដូវ​ត្រជាក់​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ហាក់ដូចជា​ចង់​ផ្ដាសាយ ចូរ​ទទួលទាន​ទឹក​ខ្ញី ដើម្បី​ទប់ស្កាត់​ជាមុន​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។​
 
២. កាត់បន្ថយ​សម្ពាធ​ឈាម​
 
​វិធី​មួយទៀត​ដើម្បី​ប្រើប្រាស់​ទឹក​ខ្ញី គឺ​នៅពេល​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ អ្នក​អាច​ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់ ប៉ុន្តែ​កុំ​ភ្លេច​បន្ថែម​ទឹកឃ្មុំ​មួយចំនួន​ចូល​ផង ដើម្បី​បង្កើន​ឱជា​រស​ស្រួល​ទទួលទាន​។​
 
៣. ទប់ស្កាត់​ជាតិ​ហ្គាស​លើស​កម្រិត​ក្នុង​រាងកាយ​
 
​ទទួលទាន​ទឹក​ខ្ញី ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​កើន​ជាតិ​ហ្គាស​ក្នុង​ពោះ ដោយសារ​ការពិបាក​រំ​លាយ​អាហារ ដើម្បី​ជម្រុញ​ទឹក​ក្រពះ​ឲ្យ​រំលាយ​អាហារ​បានល្អ​។ ការទទួល​ទាន​ទឹក​ខ្ញី​ខណៈ​ពេលនេះ​ក៏​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ​ផងដែរ​។​

៤. ធ្វើ​ឲ្យ​ស្ថានភាព​សក់​មាន​ភាពប្រសើ​រ​ឡើង
 
​អ្នក​អាច​ប្រើប្រាស់​ទឹក​ខ្ញី ដើម្បី​ទទួលបាន​នូវ​សក់​ដែល​រស់​រវើក​ភ្លឺ​ស្រស់ស្អាត​។ ការទទួល​ទាន​ទឹក​ខ្ញី​ជាប្រចាំ គឺអាច​ជួយ​ឲ្យ​សក់​កាន់​តែមាន​សុខភាព​ល្អ និង​ជម្រុញ​ការលូតលាស់​នៃ​សក់​ផងដែរ​។​
 
៥. កាត់បន្ថយ​ការឈឺចាប់​
 
​ការទទួល​ទាន​ទឹក​ខ្ញី​អាចជួយ​កាត់បន្ថយ​អាកា​រៈ​ឈឺធ្មេញ​, ឈឺសន្លាក់​, និង​សូម្បីតែ​ឈឺក្បាល​ប្រកាំង​។ នេះ គឺ​ព្រោះតែ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ហើយ​ទប់ស្កាត់​ការ​រលាក​ដែល​រារាំង​ស​សៃ​ឈាម​មិន​ឲ្យ​ហូរ​បាន​ត្រឹមត្រូវ​។ ការ​រលាក​ត្រូវបាន​កាត់បន្ថយ ការឈឺចាប់​ក៏​បាត់​ទៅតាម​នោះដែរ​។​
 
៦. បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​
 
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត ចូរ​សាកល្បង​ទទួលទាន​ទឹក​ខ្ញី​លាយ​ជាមួយ​ទឹកឃ្មុំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com