ភ្នំពេញ៖ ហាងនំបុ័ងដ៏ល្បីល្បាញនៅកម្ពុជា TOUS les JOURS បានពង្រីកសាខាថ្មីបន្ថែមទៀត កាលពីល្ងាចថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅ The Bridge Lifestyle Mall និងមានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវកិត្តិយសជាច្រើននាក់។ ការបើកសាខាថ្មីមួយទៀតគឺដោយសាតែហាងនំបុ័ងTOUS les JOURS មានកំណើនគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ ទើប TOUS les JOURS បើកសាខាថ្មីបន្ថែម ដើម្បីបំពេញតម្រូវការនិងភាពកាន់តែភាពងាយស្រួល ដល់អតិថិជន។
TOUS les JOURS – The Bridge ចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅកែងផ្លូវលេខ៧៨ និងផ្លូវរដ្ឋសភា មិនឆ្ងាយប៉ុន្មានពីទីក្រុងកោះពេជ្រ ពោលគឺស្ថិតនៅក្នុងផ្សារទំនើប The Bridge Lifestyle Mallតែម្ដង។ សាខាថ្មីរបស់ TOUS les JOURS ត្រូវបាន
រចនាឡើងយ៉ាងស្រស់ស្អាត បរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុកភាព ហើយបុគ្គលិកដែលមានភាពរួសរាយរាក់ទាក់។
ហាងនំបុ័ងTOUS les JOURS គឺជាហាងនំបុ័ងល្បីឈ្មោះមកពីប្រទេសកូរ៉េ ដែលមាននំបុ័ងជាច្រើនប្រភេទ និងសម្បូរបែប ត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃ សម្រាប់ឲ្យអតិថិជនជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ ក្រៅពីនេះ TOUS les JOURS ក៏មានបម្រើជូននូវកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក៏ដូចជាភេសជ្ជៈជាច្រើនមុខទៀតដែរ។
គួរបញ្ជាក់ថា TOUS les JOURS ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Yinkok Food Corp. ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មខាងម្ហូបអាហារ ឈានមុខគេមួយនៅកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ពន្ធ័ជាច្រើនដូចជា TOUS les JOURS,Domino’s Pizza, LOTTERIA,The Asian Kitchen និងT&C។
លោក លាង សុវណ្ណរិទ្ធ ជានាយកប្រតិបត្តិក្រុមហ៊ុន Yinkok Food Corp បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកសម្ពោធនោះថា គោលដៅរបស់ក្រុមហ៊ុន ដើម្បីបន្តអភិវឌ្ឍន៍ភាពស្មោះត្រង់តាមរយៈការផ្ដល់នូវការសេវាល្អ អនាម័យល្អ រសជាតិឆ្ងាញ់ ប្រកបដោយគុណភាព និងស្ដង់ដារខ្ពស់ជូនដល់អតិថិជន និងឲ្យស្របតាមពាក្យស្លោករបស់ខ្លួនគឺ«TOUS les JOURS Freshly Baked Everyday» ឬ«ថ្មីជារៀងរាល់ថ្ងៃ»។ លោក លាង សុវណ្ណរិទ្ធ បន្តដោយជឿជាក់យ៉ាងមុតមាំថា សាខាថ្មីរបស់ TOUS les JOURS - The Bridge នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនបន្ថែមទៀត។
សូមជម្រាបថា ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មី ហាងនំបុ័ងTOUS les JOURS សាខា The Bridge មានការផ្ដល់ជូនប្រម៉ូសិនដល់អតិថិជនដូចជា៖
- ចាប់ពីថ្ងៃ១៩ ដល់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រាល់ការចំណាយលើភេសជ្ជៈកាហ្វេ២០,០០០៛ និងទទួលបាននំដូណាត់មួយ ឬនំខេកមួយចំណិត។
- ចាប់ពីថ្ងៃ២៦ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ រាល់ការទិញភេសជ្ជៈកែវតូច និងទទួលបានកែវធំ។
ព័ត៌មានបន្ថែម សូមតាមដានជាមួយទំព័រ Facebook ផ្លូវការរបស់ TOUS les JOURS
(អត្ថបទពាណិជ្ជកម្ម)